លោក​ សម​ រង្ស៊ី ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​រួច​រាល់​ហើយ​

ភ្នំ​ពេញ ៖ នៅ​ថ្ងៃ​ច័ន្ទ​ វេលា​ម៉ោង​ជិត​៣​រសៀល ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោតរួចរាល់​ហើយ​ នៅ​ការិយាល័យ​មួយ ក្នុង​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​សាក្សី​ចំនួន​ពីរ​នាក់​ចូលរួម​ផង​ដែរ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ហើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ហើយ។

លោក សម រង្ស៊ី បានឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីចុះឈ្មោះបោះឆ្នោតថា លោក មិន​ទាន់​មាន​គម្រោងថា​តើនឹងចុះ​ឈ្មោះ​ជា​តំណាងរាស្រ្តនៅមណ្ឌលណានៅឡើយទេ។

លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​នឹង​ចាកចេញ​ទៅ​ អង់គ្លេស សហភាពអឺរ៉ុប និង​សហ​រដ្ឋ​អាមេរិកនៅ​យប់​ថ្ងៃ​ចន្ទ​ ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​

កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​ លោក សម រង្ស៊ី មិន​​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។

នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះឆ្នោត ថ្ងៃទី​២៨​​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​៕ Cambodia News

Related Articles

Back to top button
Close
Close