ព័ត៌មានជាភាសាខ្មែរ
-
លោក សម រង្ស៊ី ចេញទៅក្រៅប្រទេសនៅថ្ងៃចន្ទនេះ
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសថា នឹងចេញទៅក្រៅប្រទេស នៅថ្ងៃចន្ទនេះ ប្រមាណជា២សប្តាហ៍ ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា និងរឹតបន្តឹងជំនួយមកកម្ពុជា។ លោកសម រង្ស៊ី ប្រកាសបែបនេះ កាលពីថ្ងៃអាទិត្យ នៅក្នុងសមាជមហាជន នៅទីលានប្រជាធិបតេយ្យ ជាការបង្ហាញជំហររបស់គណបក្ស និងកិច្ចការការទូតផ្សេងៗ…
Read More » -
ដោយសារទឹកជំនន់ រដ្ឋាភិបាល ផ្អាកពិធីបុណ្យអុំទូក នៅភ្នំពេញ
ភ្នំពេញ៖ ដោយសារគ្រោះទឹកជំនន់ នាថ្ងៃទី៦ តុលា ឆ្នាំ ២០១៣ នេះ រដ្ឋាភិបាលកម្ពុជា បានចេញសារចរ ផ្អាកការរៀបចំពិធីបុណ្យអុំទូក នៅក្នុងទីក្រុងភ្នំពេញ ។ ប៉ុន្តែពុំបានហាមប្រាម សម្រាប់ខេត្តនានា និងការឈប់សម្រាក៣ថ្ងៃ របស់មន្ត្រីរាជការ កម្មករ តាមកាលកំណត់ ដែលមានចែងក្នុងប្រតិទិន ដើម្បីចូលរួមសារទរ…
Read More » -
មនុស្ស ២៤នាក់ និងរបួស ១៦៩នាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ យោងតាមរបាយការណ៏ ដែលចេញផ្សាយដោយគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣-៥ តុលា ឆ្នាំ ២០១៣ ដោយសារឥទ្ធិពល នៃគ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៏ បានឆាបឆក់យកជីវិត មនុស្ស អស់២៤នាក់ និងធ្វើឲ្យរបួស យ៉ាងហោចណាស់១៦៩នាក់…
Read More » -
គ.ជ.ប ពុំមានសិទ្ធិពន្យារពេលចុះឈ្មោះបោះឆ្នោតទេ
ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលា នេះ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានថ្លែងបា្រប់ក្រុមអ្នករាយការណ៏ព័ត៏មាន ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធចំពោះការទាមទាររបស់គណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យគ.ជ.ប ពន្យារពេលចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៣នេះ។ ប្រធាន…
Read More » -
ព្រះបរមរូបសម្តេចព្រះមហាវីរក្សត្រ ត្រូវបានដង្ហែទៅតម្កល់ នៅស្តូប
ភ្នំពេញ៖ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ (សម្តេចឪ) ត្រូវបានគេដង្ហែ យកទៅតម្កល់នៅស្តូប ឲ្យប្រជាពលរដ្ឋ ឬ ភ្ញៀវបរទេសចូលគោរពព្រះវិញ្ញាណក្ខន្ឋ លើសួនច្បារ ខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ ២០១៣នេះ។ ព្រះបរមរូប សម្តេចព្រះ នរោត្តម…
Read More » -
គណបក្សសង្គ្រោះជាតិ ទាមទារឲ្យ គជប លើកពេលឬពន្យារពេលការពិនិត្យ និងចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី០១ខែតុលានេះ បានសរសេរថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅទាក់ទងនឹងការបោះឆ្នោត ដែលគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមានអសនៈក្នុងសភា ត្រូវពិភាក្សាគ្នានៅពេលខាងមុខ។ សេចក្តីថ្លែងការណ៍ បន្តថា នៅចំពោះមុខ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យលើកពេល ឬពន្យារពេល ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត…
Read More » -
បុរសម្នាក់ត្រូវប្រជាពលរដ្ឋ វាយស្លាប់ ក្រោយកាប់កូនស្រី និងប្រពន្ធដាច់ក្បាល
កំពុងចាម ៖ កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានអំពើហិង្សាក្នុងគ្រួសារមួយ ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ ដោយបុរសជាប្តី បានចាក់សម្លាប់ប្រពន្ធ និងកូនស្រី ហើយបុរសជាប្តីនោះ ក៏ត្រូវប្រជាពលរដ្ឋ វាយសម្លាប់…
Read More » -
គណបក្សសង្គ្រោះជាតិចង់ឲ្យមានការចាក់ខ្សែអាត់សំលេងនៃការចរចារកាលពីថ្ងៃទី ១៧ និង១៨កញ្ញា
ភ្នំពេញ៖ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បើសិនជាមានការចាក់ផ្សាយមែននោះគឺ លោកចង់ឲ្យមានការចាក់ផ្សាយនូវសំឡេងដើម គឺត្រូវតែមានការចាក់ផ្សាយទាំងស្រុងជៀសវាងកុំឲ្យមានការយល់ច្រលំ។ ការបញ្ជាក់របស់លោកសម រង្ស៊ី និងលោកកឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា…
Read More » -
កម្ពស់ទឹកទន្លេមេគង្គចតុមុខឡើងជិតដល់កម្រិតប្រកាសអាសន្ន
ភ្នំពេញ ៖ ស្ថានភាពទឹកទន្លេមេគង្គចតុមុខរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៣ បានឡើងដល់កម្ពស់១០,២៦ម៉ែត្រ លើកម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ ។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃស្អែក(០១តុលា) ទឹកនឹងបន្តឡើងដល់កម្ពស់ ១០,២៨ម៉ែត្រ ប៉ុន្តែនៅថ្ងៃទី០២ តុលា ២០១៣ កម្ពស់ទឹកទន្លេចតុមុខនឹងស្រកមកនៅត្រឹមកម្ពស់១០,២៦ម៉ែត្រវិញ…
Read More » -
បក្សប្រឆាំងនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស
ភ្នំពេញ៖ គណបក្សប្រឆាំងនឹងធ្វើសមាជមួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ផែនការ យុទ្ធសាស្ត្រជាក់លាក់មួយក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ហើយនឹងបញ្ជូនស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុង ប៉ារីស ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនៅកម្ពុជា។ ការកំណត់ពេលធ្វើយុទ្ធនាការតវ៉ាជាថ្មីទៀត របស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៨ រូប ក្នុងចំណោម ១២៣…
Read More »