​ប្រចណ្ឌ​ស្រី​ស្នេហ៍ ​ រក​ទៅ​ដេក​ជាមួយ​ប្រុស​ថ្មី​ ខឹង​វាយ​បោច​សក់​តាម​ផ្លូវ​

ភ្នំពេញ៖ គូ​ស្នេហ៍​មួយ​គូ បុរស​មាន​វ័យ​​ជាង​៣០​ឆ្នាំ ចំណែក​ស្រ្តី​មាន​វ័យ​ទើប​តែ​២០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​បណ្តើរ​ឈ្លោះ​ទាស់​ទែង​គ្នា​បណ្តើរ ត្រូវ​​ប្រុស​ស្នេហ៍​នោះ​ចាប់​បោច​សក់​វាយ​ទះ​កំភ្លៀង​ធ្វើ​ឲ្យ​មាន​ការ​ ភ្ញាក់​ផ្អើល នៅ​វេលា​ម៉ោង​៣និង​១០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែតុលា នៅ មុខ​ផ្ទះ​ម៉ាស្សា​កោ​ជប់​៧៧៧ តាមមហាវិម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌ​ទួល​គោក។

Wat-07108អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានគូស្នេហ៍មួយគូ ប្រុស​ស្នេហ៍​ជា​អ្នក​រត់​ម៉ូតូ​ឌុប រីឯ​នារី​បំរើខា​រ៉ា​អូខេ​នៅ​ម្តុំ​អាង​ទឹកអូឡាំពិក បានជិះម៉ូតូវីវ៉ា ស៊េរី៩៧ ពណ៌ខ្មៅ ឌុប​គ្នា​ទៅ​ហូប​បាយ នៅផ្សារដើមគ រួចជិះម៉ូតូបណ្តើរគ្នា តាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង បាន​បន្តិច​ក៏ឈ្លោះប្រកែកគ្នា ធ្វើឲ្យនារីវ័យក្មេងនោះ ចុះ​ពី​លើ​ម៉ូតូ​ដើ​រ​ត្រឡប់មកក្រោយវិញ។

ចំណែក​ ប្រុស​ស្នេហ៍នោះ បានជិះម៉ូតូមកតាមក្រោយ ចាប់បោចសក់​វាយទះតប់ធ្វើឲ្យនាងភ័យពេក បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ម៉ាស្សា​កោស​ជប់​៧៧៧ ឲ្យគេជួយ រួចហើយចេញមកក្រៅវិញ ត្រូវ​បុរស​នោះ​​ វាយទះតប់ទៀត ធ្វើឲ្យអ្នករត់តាក់ស៊ី និងរត់ម៉ូតូឌុបឃើញហើយ នាំគ្នាជួយឃាត់ ប៉ុន្តែ​បុរស​នោះប្រាប់ថា ជារឿងក្រុមគ្រួសាររបស់គេ ។

បន្ទាប់អ្នកឃើញហេតុការណ៍បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះទៅ​ជួយ​អន្តរា​គមន៍ ដោយ​សារ​តែ​ឃើញ​បុរស​នោះ ប្រើ​អំពើ​ហិង្សា​ទៅ​លើនារីវ័យក្មេង ។ លុះ​ពេល​សមត្ថ​កិច្ចចុះទៅដល់ និងមានអ្នកសារព័ត៌មានចុះទៅដល់ដែរ នារី​វ័យ​ក្មេងរូបនោះ ស្ទុះ​ងើប​ឡើង​ឈប់​អង្គុយ​ទៀតហើយ ចំណែកបុរសខាងលើ ត្រូវ​សមត្ថ​កិច្ច​ណែ​នាំ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា ដោយបុរសនោះនិយាយថា ឲ្យ​តែ​អូន​ឯង​ឈប់​ទៅ​ដេក​ជា​មួយ​ប្រុស​នៅ​ខាង​ក្រៅ រូប​គេ​ឈប់​វាយ និងបានដឹកដៃគ្នា​ឡើង​​ជិះម៉ូតូជិះចេញទៅបាត់ ៕ Cambodia News

Related Articles

Back to top button
Close
Close