ព័ត៌មានជាភាសាខ្មែរ
-
ដោយសារទឹកជំនន់ អ្នកទោស នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវជម្លៀសទៅកាន់ពន្ធនាគារ បាត់ដំបង និងសៀមរាប
បន្ទាយមានជ័យ៖ ទីបំផុតទៅ កាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១០ តុលានេះ កម្លាំងទឹកជំនន់បានរុញច្រានទំនប់ការពារទឹក និងរបងផ្នែកខាងជើង របស់ពន្ធនាគារខេត្ត បន្ទាយមានជ័យ បណ្ដាលឲ្យស្រុតដួល ធារទឹក ហូតបាចសាច ពេញបរិវេណពន្ធនាគារ និងបន្ទប់ឃុំឃាំងអ្នកទោសកម្ពស់ប្រមាណជាង១ម៉ែត្រ ដែលបង្ខំចិត្ត ឲ្យមន្ត្រីពន្ធធនាគារ ត្រូវតែជម្លៀសអ្នកទោសទាំងអស់ចេញជាបន្ទាន់ ។ អ្នកទោសទាំងនោះត្រូវបានគេបញ្ជូបទៅកាន់ពន្ធនាគារខេត្តសៀមរាបចំនួន ៥រយនាក់…
Read More » -
គណបក្ស សង្គ្រោះជាតិ នៅតែបន្ដទាមទារ តំណែងប្រធាន រដ្ឋសភា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែតុលា នេះ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានអះអាងថា គណបក្សមួយ នេះនៅតែ បន្ដទាមទារប្រធានរដ្ឋសភា ដដែល ដើម្បីឱ្យមាន តុល្យភាព នៅក្នុងស្ថាប័ន នីតិបញ្ញមួយនេះ ។…
Read More » -
ការចរចាផ្នែកនយោបាយផ្លាស់ប្តូរតួនាទីសមាជិករដ្ឋសភា អាចកើតមានឡើង
ភ្នំពេញ៖ នៅក្នុងសម័យប្រជុំសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី១០ ខែតុកា នេះ លោក ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ការធ្វើពហិការចូលរួមប្រជុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់គណបក្សមួយនេះ។ តែលោកបញ្ជាក់ថា ការសម្របសម្រួលផ្នែកនយោបាយ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរតួនាទីសមាជិកក្នុងសភា អាចនឹងកើតមានឡើង ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រឡប់មកចរចា និងចូលរួមប្រជុំសភាវិញ។…
Read More » -
អាជ្ញាធររាជធានីភ្នំពេញត្រៀមកម្លំាងការពារសន្តិសុខក្នុងពិធីក្រុងពាលី និងសម្ពោធព្រះបរមរូបព្រះរតនកោដ្ឋ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាមួយស្ថាប័នពាក់ពន្ធ័ កាលពីថ្ងៃទី ៨ ខែតុលា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិធីក្រុងពាលី និងពិធីសម្ពោធព្រះបរមរូបព្រះបរមរតនកោដ្ឋទាំង ផ្នែក ទទួលភ្ញៀវ និងការ រៀបចំទូទៅ ។…
Read More » -
ទប់ស្កាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមកុមារ
ដោយ វត្តី នៅឆ្នាំ ២០១៣ នេះ អង្គការសហប្រជាជាតិបានទទូចដល់ប្រទេសទាំងអស់ឲ្យបង្កើនសេវាកាន់តែច្រើនឡើងនិងមានប្រសិទ្ធភាពជាងមុន ដើម្បីជម្រុញការកាត់បន្ថយការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន ក្នុងបំណងឈានទៅសម្រេចបានការមិនមានការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមកុមារ។ ដើម្បីសម្រេចបានលទ្ធផលនេះនាឆ្នាំ ២០១៥ បណ្តាប្រទេសជាសមាជិកនៃសហប្រជាជាតិ ត្រូវបង្កើនសេវាបន្ថែមដល់ស្រ្តីមានផ្ទៃពោះដែលកំពុងរស់នៅជាមួយមេរោគអេដស៍ (ស្រ្តីមានផ្ទៃពោះផ្ទុកមេរោគអេដស៍) ឲ្យបានរហូតដល់ ៩០%។
Read More » -
អ្នកស្លាប់ដោយគ្រោះទឹកជំនន់កើនដល់ ១០៤ នាក់ហើយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែតុលា លោក ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ គ្រោះធម្មជាតិទឹកជំនន់បានសម្លាប់ប្រជាជនកម្ពុជា កើនដល់ ចំនួន ១០៤ នាក់ហើយ ក្នុងនោះកុមារ៤០នាក់។ អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ…
Read More » -
ការដាក់ទោសឧក្រិដ្ឋដល់ក្រុមគោលដៅងាយរងគ្រោះ
ដោយ វត្តី ច្បាប់ដាក់ទោសទណ្ឌដល់ក្រុមគោលដៅងាយរងគ្រោះចំពោះមេរោគអេដស៍និងជំងឺអេដស៍នៅតែមាននៅពាសពេញពិភពលោក។ របាយការណ៍របស់អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ចេញផ្សាយនៅឆ្នាំ ២០១៣ នេះបានបង្ហាញថា អ្នកផ្តល់ព័ត៌មានរបស់ស្ថាប័នរដ្ឋាភិបាលប្រមាណ ៦០% និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៧០% នៃបណ្តាប្រទេសក្នុងពិភពលោកបានរាយការណ៍ថា ច្បាប់ បទបញ្ជា សារាចរ និងគោលនយោបាយផ្សេងៗដែលមានស្រាប់របស់ប្រទេសទាំងនោះគឺជាឧបសគ្គដល់ការបង្ការមេរោគអេដស៍ ការព្របាល ការថែទាំនិងគាំទ្រឲ្យមានប្រសិទ្ធភាពដល់ក្រុមគោលដៅងាយរងគ្រោះ។
Read More » -
ជួយផ្តល់ឱសថព្យាបាលជំនួសដល់អ្នកញៀនថ្នាំនៅពន្ធនាគារ
ដោយ វត្តី កាលពីដើមខែកញ្ញា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចនគរបាលសង្កាត់ទួលទំពូងបានចាប់ខ្លួនបុរសអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ ហើយជននោះកំពុងទទួលបានការព្យាបាលដោយប្រើថ្នាំបន្សាប ឬឱសថជំនួស ឬហៅថា “មេតាដូន” នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬ ពេទ្យរុស្ស៊ីដែរ។ ការចាប់ខ្លួននេះ ដោយសារមានការចោទប្រកាន់ពីបទសង្ស័យថា បុរសនោះបានព្យាយាមលួចស្លាកលេខរថយន្ត។ ជាការពិត ការចាប់ខ្លួនជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋផ្សេងៗគឺជាជំនាញរបស់សមត្ថកិច្ច…
Read More » -
កាត់បន្ថយការឆ្លងមេរោគអេដស៍ដល់អ្នកប្រើប្រាស់គ្រឿងញៀនប្រភេទចាក់នៅឆ្នាំ២០១៥
ដោយ វត្តី បច្ចុប្បន្ន អត្រាឆ្លងមេរោគអេដស៍នៅក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់នឹងម្ជុល សឺរ៉ាំងនៅមានការកើនឡើងនៅប្រទេសមួយចំនួនក្នុងពិភពលោក ដោយរួមទាំងប្រទេសកម្ពុជាផង។ របាយការណ៍របស់អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNIDS) ចេញផ្សាយឆ្នាំ ២០១៣ នេះបានបង្ហាញថា ការឆ្លងមានលក្ខណៈផ្សេងៗគ្នាពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែចំណុចរួមគឺការប្រើម្ជុលសឺរ៉ាំងរួមគ្នា ហើយដោយសារឥទ្ធិពលនៃថ្នាំញៀនបានធ្វើឲ្យពួកគេរួមភេទជាមួយដៃគូច្រើនដោយមិនប្រើស្រោមអនាម័យ។
Read More » -
សភានឹងបន្តកិច្ចប្រជុំ ជ្រើសតាំងគណៈកម្មាធិការជំនាញនាថ្ងៃស្អែកនេះ
ភ្នំពេញ៖ នៅ ថ្ងៃទី៩ តុលានេះ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹង ថា សភានឹងបន្តកិច្ចប្រជុំលើកទី១ នីតិកាលទី៥ របស់ខ្លួននាវេលា ម៉ោង៨ព្រឹក ថ្ងៃទី១០ តុលា ដើម្បីជ្រើសតាំងសមាជិកគណៈកម្មាធិការជំនាញទាំង៩ ។ នៅក្នុងសេចក្ដីជូនដំណឹងមួយ ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង…
Read More »