ព័ត៌មានជាភាសាខ្មែរ
-
ចេញពីស៊ីការស្រាវឹងបើកលឿនជ្រុលបុកគ្រែលើចិញ្ចើមផ្លូវស្លាប់ម្នាក់របួសធ្ងន់ពីរនាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី ១៨ ធ្នូ ២០១២ បុរសម្នាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀតត្រូវរងរបួសធ្ងន់ធ្ងរ ស្ថិតនៅផ្លូវលេខ ៣៦៩ មុខផ្ទះលេខ៤៨១ ភូមិព្រែកភ្នៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
Read More » -
អំពើហិង្សាលើស្រ្តី-កុមារី ជាមូលហេតុនាំឲ្យមានផលវិបាកនៃការឆ្លងមេរោគអេដស៍
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ទំនាក់ទំនងរវាងមេរោគអេដស៍ ឬ ជំងឺអេដស៍ និង អំពើហិង្សាប្រឆាំងលើស្ត្រី និងកុមារី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១២ នេះ លោកស្រី ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អំពើ ហិង្សាលើស្ត្រី…
Read More » -
យុវជន២នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូទៅកៀរជាមួយរ៉ឺម៉ក
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៧ ធ្នូ យុវជន ២នាក់ រងរបួសធ្ងន់ ខណៈពេលជិះម៉ូតូលឿនពេក ទៅកៀរជាមួយរ៉ឺម៉កសណ្តោងកន្ទុយ កំពុងបត់ឆ្វេង បណ្តាលឲ្យដួលអូសជាង ១០ម៉ែត្រ ស្ថិតនៅមុខព្រះបរមរាជវាំង តាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
Read More » -
សម្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀន២នាក់
ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី១៧ ធ្នូ តាមផ្លូវឧកញ៉ាបណ្ឌិតម៉ិងឬទ្ធី ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាលកងអន្តរាគមន៍សហការជាមួយប្រជាការពារភូមិដាក់ ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យម៉ូតូអត់ កញ្ចក់ អត់ស្លាកលេខ អត់ពាក់មួកការពារសុវត្ថិភាព ហៅឈប់ធ្វើការឆែកឆេរប្រទះឃើញ ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា…
Read More » -
ជិះម៉ូតូឌុបគ្នាទាំងស្រវឹងរេចង្កូតដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៩និង០០នាទី ថៃ្ងទី១៧ ធ្នូ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាទាំង ស្រវឹងក្នុងល្បឿនលឿន ហើយរេចង្កូតដួលខ្លួនឯងបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាល ទៅលើផ្លូវរបួសបែកក្បាល សន្លប់ស្តូកស្តឹង និងម្នាក់ទៀតរបួសស្រាល ស្ថិតនៅលើដងផ្លូវ ច្រកចូលសកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ចំណុចទល់មុខរោងចក្រផលិតសសរ បង្គោលភ្លើងអគ្គីសនីក្រុមទី១៨ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
Read More » -
តាំងខ្លួនជានគរបាលក្រសួងមហាផ្ទៃជម្រិតទារលុយពីយុវជនម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៨ ធ្នូ ២០១២ មនុស្សចំនួន៤នាក់បានអះអាងថាជាកម្លាំងនគរបាលក្រសួងមហាផ្ទៃជិះម៉ូតូចំនួន២ គ្រឿង ស្លៀកពាក់ស៊ីវិល បានមកចាប់វាយខ្នោះ យុវជនម្នាក់ កំពុងជិះម៉ូតូ តែម្នាក់ឯង រួចហើយជម្រិត ទារប្រាក់ចំនួន ៥០០ដុល្លារជាថ្នូរការដោះលែងវិញ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ តែម្នាក់ឯងចេញពីផ្ទះមិត្ដភក្ដិមកដល់ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
Read More » -
ប៉ូលិសខណ្ឌចំការមនចាប់បក្ខពួកចោរប្លន់បានម្នាក់ទៀត
ភ្នំពេញ៖ តាំងពីរសៀលថ្ងៃទី ១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២នេះ សមត្ថកិច្ច នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យធ្វើសកម្មភាពប្លន់ និងអ្នក ផ្សំគំនិត សរុបបានចំនួន៤នាក់ និងដកហូតបានអាវុធខ្លីមួយគ្រឿង ម៉ាក K54 និងម៉ូតូ២ គ្រឿងទៀត។
Read More » -
មន្ដ្រីយោធាបើកម៉ូតូបុកបុរសចំណាស់ម្នាក់ស្លាប់
ភ្នំពេញ ៖ កាលពី វេលាម៉ោង៨និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១២ ស្ថិតនៅចំណុចមុខក្លឹបសៀងប៉ាឡាវ ជិតផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយបង្កឡើង ដោយម៉ូតូបុកទៅ លើអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត…
Read More » -
ម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់
ភ្នំពេញ៖ កាលពីវេលា ម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១២ យុវជនម្នាក់ បើកម៉ូតូបុកគ្នាពេញទំហឹង ជាមួយនឹងម៉ូតូមួយទៀត បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅចំណុចមុខហាងហុងដា ក្បែរផ្សារហេងលី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យបាក់ភ្លៅ
ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៥៥ នាទីយប់ថ្ងៃទី១៧ ធ្នូ បុរសម្នាក់ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបើកបុកពីក្រោយបណ្តាលឲ្យបាក់ភ្លៅខាងឆ្វេង រថយន្តបង្កបើករត់គេចបាត់ គ្រោះថ្នាក់នេះកើតឡើង តាមមហាវិថីព្រះនរោត្តមកែង២៨៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
Read More »