ម៉ូតូ​បុក​ជា​មួយ​ម៉ូតូ​បណ្តាល​ឲ្យ​យុវ​ជន​ម្នាក់​ស្លាប់​

ភ្នំពេញ៖ កាលពីវេលា ម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១២ យុវជនម្នាក់ បើកម៉ូតូបុកគ្នាពេញទំហឹង ជាមួយនឹងម៉ូតូមួយទៀត បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅចំណុចមុខហាងហុងដា ក្បែរផ្សារហេងលី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះអ៊ុំ សុវណ្ណារិទ្ធិ អាយុ១៦ឆ្នាំ មានទីនៅផ្ទះលេខ១៥៤ ផ្លូវលំ ក្រុមទី៤ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកស្កុបពី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3951 បានបុក គ្នាពេញទំហឹង ជាមួយភាគីម្ខាងទៀត ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយហេតុការណ៍គ្រោះថ្នាក់នេះ គេឃើញនារីវយ័ក្មេងម្នាក់ ដែលអះអាងថា ជាគូដណ្ដឹង បានទៅ ទួញយំសោកឱបសាកសព ជនរងគ្រោះយ៉ាងអណោចអធម័ មុនត្រូវបានគេលើក យកទៅធ្វើបុណ្យ នៅគេហដ្ឋានរបស់ជនរងគ្រោះ។

ចំណែកអ្នកជិះម៉ូតូម៉ាក វ៉េវ រងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅសង្គ្រោះ មន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត។

ដោយ៖ ហេង នាង

សាកសពជនរងគ្រោះដែលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ (រូប dap) ។

Related Articles

Back to top button
Close
Close