មន្ដ្រី​យោធា​បើក​ម៉ូតូ​បុក​បុរស​ចំណាស់​ម្នាក់​ស្លាប់​

ភ្នំពេញ ៖ កាលពី វេលាម៉ោង៨និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១២ ស្ថិតនៅចំណុចមុខក្លឹបសៀងប៉ាឡាវ ជិតផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយបង្កឡើង ដោយម៉ូតូបុកទៅ លើអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដល់ បាត់ជិវិតមានឈ្មោះ អ៊ុក សុវណ្ណ អាយុ៦៣ឆ្នាំ ជាកម្មករ មានទីលំនៅក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកភាគីអ្នកបើកបរម៉ូតូបង្ក គ្រោះថ្នាក់មានឈ្មោះ ឃុត សុវណ្ណ អាយុ២៤ឆ្នាំ ជាមន្ដ្រីយោធា។

មុនពេលកើតហេតុគេ ឃើញម៉ូតូធំ ពណ៌ខ្មៅ មិនពាក់ស្លាកលេខ បើកបរ ដោយមន្ដ្រីយោធាពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុជនរង គ្រោះបានដើរឆ្លងថ្នល់ពីកើតមកលិច ក៍ត្រូវម៉ូតូបុកពេញទំហ៊ឹង បណ្តាលឲ្យដួលបោកក្បាលទៅនៅដី ហើយបានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នសាកសព ជនងគ្រោះត្រូវបានបងប្អូន ដឹកយកទៅដំកល់ នៅវត្ដអង្គតាម៉ិញ ដើម្បីធ្វើ បុណ្យនិងបូជាតាមប្រពៃណី៕

ដោយ៖ ហេង នាង

សពជនរងគ្រោះដែលស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ (រូប dap)។

Related Articles

Back to top button
Close
Close