ប៉ូលិស​ខណ្ឌ​ចំការ​មន​ចាប់​បក្ខ​ពួក​ចោរ​ប្លន់​បាន​ម្នាក់​ទៀត​

ភ្នំពេញ៖ តាំងពីរសៀលថ្ងៃទី ១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២នេះ សមត្ថកិច្ច នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យធ្វើសកម្មភាពប្លន់ និងអ្នក ផ្សំគំនិត សរុបបានចំនួន៤នាក់ និងដកហូតបានអាវុធខ្លីមួយគ្រឿង ម៉ាក K54 និងម៉ូតូ២ គ្រឿងទៀត។

ជនសង្ស័យទាំង៤នាក់ខាងលើនេះ ១ឈ្មោះ ជា ស៊ីដេត ទី២ សាអែម សុវិជ្ជា ទី៣ សាត វឌ្ឍនៈ និងទី៤ សៅ សុទ្ធី ហើយឈ្មោះ សៅ សុទ្ធី នេះជាអ្នកផ្តល់ម៉ូតូឲ្យក្រុមរបស់ខ្លួនធ្វើសកម្មភាព ប្លន់កាបូបលុយពីស្ត្រីរងគ្រោះ ឈ្មោះ ហេង ស្រីមុំ ខណៈដែលស្ត្រីរងគ្រោះចេញទៅទិញគ្រឿងសំណង់ នៅចំណុចមុខហាងលក់ដូរគ្រឿងសំណង់មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី១៧។

សម្ថកិច្ចដកហូតបានអាវុធខ្លីមួយគ្រឿង ម៉ាក K54 និងម៉ូតូ២គ្រឿងទៀតក្នុងនោះ១គ្រឿងម៉ាក សេ១២៤ សេរីឆ្នាំ២០១៣ គ្មានស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកស៊ីរូស ពាក់ស្លាកលេខ នគរបាល 1-6821។ បច្ចុប្បន្នជនទាំង៤នាក់នេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីស្រាវជ្រាវចាប់បក្ខពួកផ្សេងទៀត៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close