អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១

ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១៩ ​មករា ​២០១៣នេះ  មានករណីអគ្គិភ័យកំពុង ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ​មួយ​កន្លែអ​ ស្ថិត​នៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន តាមបណ្តោយផ្លូវ៤៣២ ខាងលិច ផ្សារទួលទំពូង ប្រហែលជា ៥០០ម៉ែត្រ ។  

ជុំវិញរកណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ កណ្តាលរាជធានីភ្នំពេញនេះ គេមិនទាន់ដឹងនៅឡើយទេថា បណ្តាល មកពីមូលហេតុអ្វី ឲ្យ​ពិត​​ប្រាកដនោះទេ ព្រោះសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើន គ្រឿង ដើម្បីជួយអន្តរាគមន៍ បាញ់ពន្លត់ ។

តាមសេចក្តីរាយការណ៍ជំហានដំបូង គិតមកត្រឹមម៉ោង១និង៤០នាទីអគ្គិភ័យបានលេបត្របាក់ ផ្ទះអស់ចំនួនជាង ១០ខ្នង និង​របួស​មនុស្ស​ពីរនាក់ ហើយស្ថានភាពអគ្គិភ័យកំពុងតែ ឆេះយ៉ាងសន្ធោរសន្ធៅ៕

​ដោយ៖ ហេង នាង​

chanroth013-jan-49

chanroth013-jan-62chanroth013-jan-64

Related Articles

Back to top button
Close
Close