ស្ត្រី​ម្នាក់​គាំង​បេះ​ដូង​សន្លប់​ ខណៈ​តាម​ទាន់​ប្តី​នាំ​ស្រី​ឡើង​ផ្ទះ​សំណាក់​

Phal Sovann Vathey
Cambodia News

ភ្នំពេញ​ ៖ ​កាល​​ពី​វេលាម៉ោង​​​​១២ និង​​​២០នាទី​ ​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​៩ មិថុនា​ ស្ត្រី​ម្នាក់​​​បាន​ជិះម៉ូតូ​ឌុប​ស្វែង​រក​ប្ដី ​​​​ដែល​សង្ស័យ​ថា មាន​​ស្រី​ថ្មី​​​ក្រៅ​ផ្ទះ​ ​​​ក៏​​ប្រទះ​ឃើញ​​​ប្ដី​នាំ​ស្រី​ឡើង​​​ផ្ទះ​សំណាក់«​​​នាង​អូន»​​ស្ថិត​​​នៅ​​តាម​បណ្ដោ​យ​​​​ផ្លូវ​លេខ​​​៩៥​ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ​ខណ្ឌ​ចំការមន ​​ធ្វើ​ឱ្យ​នាង​គាំង​បេះ​ដូង​​សន្លប់​ស្ដូក​ស្ដឹង​​នៅមុខ​ផ្ទះ​សំណាក់តែ​ម្តង។

ស្ត្រី​​រូប​នេះ​​​មិនត្រូវ​បាន​គេស្គាល់​ឈ្មោះ​​​​​ឡើយ​​​ដោយសារ​​ក្រោយ​ ពី​កើត​ហេតុ​ភ្លាម​​ ​​​នាងត្រូវ​បាន​​​​នគរបាល​ប៉ុស្ដិ៍​​​ផ្សារ​ដើម​ថ្កូវ​​​​សហការ​ជា​មួយ​ ក្រុម​​គ្រួសារ​ដឹក​តាម​​រ៉ឺម៉ក​​ម៉ូតូ​​​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ​​​​​ ។​

ដោយ​ឡែក​បុរស​ជាប្ដី​​​ក៏​បាន​ព្យា​យាម​ ជិះម៉ូតូម៉ាកស្ទេប​​​ ពណ៌ស​​ ពាក់​ស្លាក​លេខ​​​ភ្នំ​ពេញ​១AF-​​៦០៨៧​​ ដឹក​ស្រី​​ស្នេហ៍គេច​ពី​ផ្ទះ​សំណាក់​ ​​ដោយ​មិនខ្ចី​យក​ភ្នែក​​មើល​​ប្រពន្ធកូន​​​ខ្ចី​​​ដែល​សន្លប់​​​​នោះ​ឡើយ​ ៕

Cam1

Related Articles

Back to top button
Close
Close