លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោតអសកល​ ជ្រើស​ក្រុម​ប្រឹក្សា ​

​សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ( ១៩ ឧសភា ២០១៤) ៖ លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​-ខេត្ត ក្រុង-ស្រុ-ខណ្ឌ ឆ្នាំ​២០១៤ នៅ​ល្ងាច​ថ្ងៃទី​១៨ ​ឧសភា បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត សរុប​ចំនួន ៣០៦ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ទាំង ២៥ នៅ​ទូទាំង​ប្រទេស​។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ចំនួន ៨៦​។ រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១ អាសនៈ នៅ​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​។​

​ចំណែក​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង-ស្រុក-ខណ្ឌ វិញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ២.២៣៧ គណបក្ស​សង្គ្រោះ​ជាតិ ៦៨៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១៩ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន ១​៕

10172n

 

Related Articles

Back to top button
Close
Close