ក្រសួងប្រកាសថ្ងៃបិទឈ្មោះ លេខបន្ទប់ លេខតុ ប្រឡងបាក់ឌុបឆ្នាំ២០១៨ហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមទំព័រហ្វេសប៊ុកផ្លូវការ របស់​ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ​ លេខ​បន្ទប់​ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹង​បិទ​ផ្សព្វផ្សាយ ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង ​៩ ព្រឹក ​ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០១៨​។

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា ដដែលបានឲ្យដឹងទៀតថា ចំពោះ​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា​ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​វិជ្ជា និង​ផែនដី​និង​បរិស្ថានវិទ្យា។

​សម្រាប់​វិញ្ញាសា​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មុខវិជ្ជា​ជម្រើស ត្រូវ​ជ្រើសរើស​មួយ​មុខវិជ្ជា​ក្នុង​​ចំណោម​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ផែនដី​និង​បរិស្ថានវិទ្យា។

សូមជម្រាបជូនថា ដំណើរការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៧-២០១៨ ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២០-២១ ខែ​សីហា ឆ្នាំ២០១៨ ។ ចំពោះប្រធាន​វិញ្ញាសា​មាន ៧មុខវិជ្ជា និង​មាន ២ទម្រង់ គឺ​ទម្រង់​ចែក​ជូន​បេក្ខជន និង​ទម្រង់​កត់​ដាក់​លើ​ក្ដារ​ខៀន៕

Related Articles

Back to top button
Close
Close