ទំនាស់​​ប្តី​​ប្រពន្ធ​​ចាក់​​សាំង​​ដុត​​រថយន្ត​​ចោល​​ឆេះ​​ម៉ដ្ឋ​​

Cambodia News

ហេង នាង​

ភ្នំពេញ ​៖ កាលពី​វេលា​ម៉ោង ១២ នឹង ៥០ នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៥ ខែមិថុនា ប្តី​​​ប្រពន្ធ​​មួយគូរ រួម​ដំណើរ​ជាមួយគ្នា នៅក្នុង​រថយន្ត​ ហើយ​ទាស់​ពាក្យសម្តី នឹង​ប្រកែក​គ្នា យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ ទ្រាំ​មិនបាន​ចុះ​ពីលើ​រថយន្ត ហើយ​​ប្តី​ចិត្តខ្លាំង​ បាន​ដុត​រថយន្ត​ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​ទាំងស្រុង​ នៅតាម​បណ្តោយ​ផ្លូវ​លេខ ៥៩៨ ទល់មុខ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ច្រាំង​ចំ​រះ ២ ខណ្ឌ​ឬ​ស្សី​កែវ ។ ​ ​

ជុំវិញ​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ មួយគូរ វ័យ​ប្រហែល​ជាង ៣០ ឆ្នាំ​បាន​ជិះ​រួម​ដំណើរ​ជាមួយគ្នា ក្នុង​រថយន្ត​កាមរី​បា​ឡែ​ន មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 6141 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ជិះ​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ប្តី​ប្រពន្ធ​ខាងលើនេះ​បាន​ចុះ​ពីលើ ​រថយន្ត​របស់​ពួកគេ នឹង​បាន​ទាស់​ពាក្យសម្តី ប្រតាយប្រតប់​គ្នា យ៉ាងខ្លាំង​នៅ​ខាងក្រៅ​រថយន្ត រហូត​ធ្វើ​ឲ្យ​លោក​ប្តី​ផ្ទុះ​កំហឹង​ទ្រាំ​មិនបាន កើត​ចិត្តខ្លាំង សម្រេចចិត្ត​ដុត​រថយន្ត​កាមរី​បា​ឡែ​ន​នោះ​បង្ក​ឲ្យ​ឆាបឆេះ​សន្ធោសន្ធៅ​ ខ្ទេច​ម៉ដ្ឋ​ទាំងស្រុង​តែម្តង ។ ​

បន្ទាប់ពី​កើតហេតុ​ប្តី​ប្រពន្ធ​ ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ចូលទៅក្នុង​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ពី​បញ្ហា​ដែល​ពួកគេ​ឈ្លោះប្រកែក​ គ្នា​រហូត​ឈានដល់​ការដុត​បំផ្លាញ​ទ្រព្យសម្បតិ្ត​រួម​របស់​ពួកគេ​បែបនេះ ។ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជក់​ថា​ករណី​ខាងលើនេះ​បង្កឡើង​ដោយសារ​ប្រពន្ធ ​ខ្លាំង​ធ្វើ​ឲ្យ​ប្តី​ខឹង ឬក៏​ប្តី​ចិត្តខ្លាំង​ចង់​ឈ្នះ​ប្រពន្ធ ទើប​សម្រេច​ដុត​ឡាន​ចោល​យ៉ាងនេះ​៕

Cambodia-News1Cambodia-News-copy2

Related Articles

Back to top button
Close
Close