ពិធី​ប្រកាស​តែង​តាំង​អភិបាល​ និង​អភិបាល​រង​រាជ​ធានី​ភ្នំពេញ​

Cambodia News

ពិធីប្រកាសនូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។
ពិធីប្រកាសនូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល តែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៣ លោក ប៉ា សុជាតិ​វង្ស ត្រូវ​បាន​តែងតាំង​ ជា​អភិបាល​រាជ ធានី ​ភ្នំ​ពេញ ជំនួយ​លោក កែប ជុតិមា ក្រោម​អធិបតីភាព របស់ ឧប នាយក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​បាន​ធ្វើ​ពិធី​ប្រកាស​នូវ​ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល តែងតាំង លោក ប៉ា សុជាតិ​វង្ស ជា​អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​លោក កែប ជុតិមា បាន​គ្រប់គ្រង​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក ​សូម​បញ្ជាក់​ថា លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង លោកស្រី ទុ​ច សា​រ៉ុ​ម អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចូល​និវត្ត​ហើយ។

ចំណែក លោក សេង រតនៈ អភិបាលខណ្ឌ​ទួលគោគ ត្រូវ​តែង​តាំងជា​អភិបាលរង​រាជធានី​ភ្នំពេញ​ជំនួស​តំណែង​លោក ប៉ា សុជាតិ​វង្ស និង លោក ស្រី​ម៉ក់ វណ្ណ​ស៊ីថា ប្រធាន​មន្ទីរ វប្បធម៌​រាជធានី​ភ្នំពេញ​ ត្រូវ​តែង​តាំង​ជា​អភិបាលរង ជំនួស​តំណែង​លោកស្រី ទូច សា​រ៉ុ​ម​៕ ​

Related Articles

Back to top button
Close
Close