សម្ថកិច្ច​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​២​នាក់​

ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៥នាទីយប់ ថ្ងៃទី១៧ ធ្នូ តាមផ្លូវឧកញ៉ាបណ្ឌិតម៉ិងឬទ្ធី ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាលកងអន្តរាគមន៍សហការជាមួយប្រជាការពារភូមិដាក់ ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យម៉ូតូអត់ កញ្ចក់ អត់ស្លាកលេខ អត់ពាក់មួកការពារសុវត្ថិភាព ហៅឈប់ធ្វើការឆែកឆេរប្រទះឃើញ ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ១កញ្ចប់តូច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅព្រហ្ម ទណ្ឌខណ្ឌសែនសុខ ។

ជនសង្ស័យម្នាក់ឈ្មោះ សេន រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករ រោងចក្រកំទេចក្រណាត់ នៅសង្កាត់ឃ្មួញ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ លឹម លីម ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅជាមួយគ្នា

ប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក អ៊ឹម សុខុម បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ យោងតាមបទបញ្ជារបស់លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងខណ្ឌ ទើបកម្លាំងនគរបាលកងអន្តរាគមន៍សហការជាមួយប្រជាការពារភូមិ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យម៉ូតូអត់ស្លាកលេខ អត់កញ្ចក់ អត់ពាក់មួកការពារសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូម៉ាកអាយខន ពណ៌ត្រួយចេក ជិះលឿនគួរឲ្យសង្ស័យ ក៏ហៅឈប់ធ្វើការឆែកឆេរប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូច ទើបធ្វើការឃាត់ខ្លួនបញ្ជូនទៅព្រហ្មទណ្ឌខណ្ឌសែនសុខ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close