ព័ត៌មានជាភាសាខ្មែរ
-
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទពីរនាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២២ ធ្នូ ២០១២ មុខសញ្ញាចោរឆក់ ទូរស័ព្ទដៃ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានជាក់ស្ដែង នៅតាមបណ្ដោយផ្លូវ លេខ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីពួកគេបានធ្វើសកម្ម ភាពឆក់ទូរស័ព្ទដៃអ្នកដំណើរម្នាក់នៅ ចំណុចមុខវត្តជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ។
Read More » -
សម្ថកិច្ចចាប់ឃាត់ខ្លួនមុខសញ្ញាចោរលួចកាច់សោ.កម៉ូតូ ២នាក់
ភ្នំពេញ ៖ វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ធ្នូ ២០១២ បុរសក្មេង២នាក់ត្រូវ បានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនពីបទសង្ស័យថាជនធ្លាប់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូយក តាមទីសាធារណៈ នាពេលកន្លងមក នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
ស្ដ្រីបីនាក់ត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូបានសម្រេច
ភ្នំពេញ ៖កាលពីវេលា ម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ធ្នូ ២០១២ ស្ដ្រីបី នាក់ ត្រូវបានជន សង្ស័យពីរនាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូទៅបាត់ ស្ថិតនៅក្នុងសង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក។
Read More » -
តាក់ស៊ីម៉ែត្របុករនាំងដែកចែកទ្រូងផ្លូវបាក់អស់ ១០ផ្ទាំង
ភ្នំពេញ៖ កាលពីវេលាម៉ោង០៥និង ៣៥នាទី ព្រឹកថ្ងៃ ទី២៣ ធ្នូ ២០១២ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ក្រុមហ៊ុនchoic ស្រវឹងបើករថយន្តទៅបុកជាមួយរនាំងដែកចែកទ្រូង ផ្លូវទាំង ព្រឹកព្រលឹម បណ្ដាល ឲ្យបាក់អស់១០ផ្ទាំង ចំណែករថយន្ដវិញខ្ទេចផ្នែកខងមុខបើកបរ លែងកើត ស្ថិតនៅចំណុចមុខផ្សារតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
សម្ថកិច្ចចុះឆែកឆេរសណ្ឋាគារ បូលីណា ផាលេស រឹបអូសថ្នាំញៀនជិត ២គីឡូក្រាម
ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី២៣ ធ្នូ ២០១២ កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង សមត្ថកិច្ច មូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ រាជធានីភ្នំពេញ បានចុះឆែកឆេរ និងរឹប…
Read More » -
បើកម៉ូតូទៅបុកគូទរថយន្តខ្ទាតទៅបុករនាំងដែកចែកទ្រូងផ្លូវរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣នឹង១៥នាទីរសៀល ថ្ងៃទី២៣ ធ្នូ ២២០១២ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈពេលស្រវឹងស្រា ហើយបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងចំ ពីក្រោយពេញទំហឹងធ្វើឲ្យយុវជនទាំង២នាក់ខ្ទាតទៅបុកនឹងរនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ទល់មុខព្រះវិហារ ធៀនអិនមីឡឹ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់ម្នាក់ស្រាលម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៥និង២០នាទីរសៀល ថ្ងៃទី២២ ធ្នូ២០១២ បុរសម្នាក់របួស ធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈពេលដែលពួកគេជិះម៉ូតូពីរគ្រឿងបុកគ្នា នៅចំណុច ផ្លូវ៤៣២ កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
Read More » -
យុវជនមានតួនាទីសំខាន់ជាមួយបណ្តាញព័ត៌មានសង្គម
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសិក្ខា សាលាស្តីពី ”យុវជន និងបណ្តាញព័ត៌មានសង្គម “កាលពីថ្ងៃទី ២១ ធ្នូ ២០១២ ឯកឧត្តម ថៅ វាសនា ជំនួយការអមទីស្តីការ គណៈរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា យុវជនពិតជាមានសារៈសំខាន់ ចំពោះសង្គមជាតិ ព្រោះថាយុវជនគឺជាទំពាំងស្នងឬស្សីរបស់សង្គមនាពេលអនាគត ហើយយុវជនត្រូវទទួលយកព័ត៌មានពីបណ្តាញសង្គមឲ្យ បានគ្រប់គ្រប់ជ្រុងជ្រោយ…
Read More » -
បុរសម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តបណ្តលឲ្យបែកចិញ្ចើម
ភ្នំពេញ៖ កាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៣ ធ្នូ ២០១២ បុរសម្នាក់បានរងរបួស បែកចិញ្ចើមដោយសារជិះម៉ូតូធុនធំសេរីទំនើប ទៅបុកគូទរថយន្តរបស់ស្ថានទូតអាមេរិក នៅតាមបណ្តោយវិថីព្រះនរោត្តមទល់មុខភោជនីយ៍ដ្ឋានស៊ូស៊ីប៊ីន ស្ថិតក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន។
Read More » -
នារីពីរនាក់ជិះម៉ូតូប៉ះគ្នាជាមួយម៉ូតូសណ្តោងកន្ទុយ
ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៣ ធ្នូ ២០១២ នារីពីរនាក់ជិះម៉ូតូប៉ះគ្នា ជាមួយនិងម៉ូតូសណ្តោងកន្ទុយបណ្តាលឲ្យ ម៉ូតូរងការខូចខាតបែកស្តុបខាងក្រោយ នៅ តាមបណ្តោយផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
Read More »