ព័ត៌មានជាភាសាខ្មែរ
-
ទុកម៉ូតូចោលនៅមុខផ្ទះចោរលួចយកទៅបាត់
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង១៨នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ នារីម្នាក់ទុកម៉ូតូនៅមុខផ្ទះ ទាំងម៉ូតូនិង កូនសោរួចម្ចាស់ ទៅងូតទឹកឲ្យកូននៅ ខាងក្រោយផ្ទះ លុះមករកម៉ូតូវិញ ចោរលួចជិះយកទៅបាត់ ស្ថិតនៅផ្ទះកើត ហេតុជាប់ក្លោង ទ្វាវត្តឫស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។
Read More » -
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនបង្កជំលោះ ៣នាក់នៅក្នុងក្លិបកម្សាន្តរាត្រី
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង១៥នាទីយប់ ថ្ងៃទី២៣ ខែធ្នូ សមត្ថកិច្ចខណ្ឌ៧មករា ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានបង្កជំលោះ នៅក្នុងក្លិបកម្សាន្តរាត្រី town ដែលបណ្តាលឲ្យសន្តិសុខម្នាក់របួសធ្ងន់ធ្ងរ នៅក្នុងក្លិបកម្សាន្តរាត្រី town ខាងក្រោយ ក្រសួងអភិវឌ្ឍន៍ ជនបទ ក្នុងសង្កាត់មិត្តភាព ខណ្ឌ…
Read More » -
ជនសង្ស័យចោរលួចកាច់ កម៉ូតូ២នាក់ត្រូវសម្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ចោរកាច់ កម៉ូតូពីរនាក់ត្រូវបានប៉ូលិសក្របួចចាប់ បានខណៈពេលដែលចោរ២នាក់នេះជិះជួបប៉ូលិសកំពុងពួនស្ទាក់ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
Read More » -
បើករថយន្តទៅបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២៥ ខែធ្នូ រថយន្តមួយគ្រឿងបើកទៅបុកម៉ូតូខ្ទាតចូលក្រោមរថយន្ត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
Read More » -
ជនសង្ស័យឆក់ទូរស័ព្ទដៃពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ជនសង្ស័យពីរនាក់ ដែលជាចោរឆក់ទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចប៉ូលិស តាមចាប់បាននៅចំណុច ផ្លូវន័រប្រ៊ីដ កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
Read More » -
បើករថយន្តវ៉ារថយន្តមួយទៀតជ្រុលទៅបុកគូទតាក់ស៊ីម៉ែត្រ
ភ្នំពេញ ៖ កាលវេលាម៉ោង៣និង៤០ នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ រថយន្តមួយគ្រឿង បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា ក៏ទៅវាក់បុកគូទរថយន្តតាក់ស៊ីម៉ែត្រយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតនៅកាំកូស៊ីធី តាមបណ្តោយមហាវិថីឧកញ៉ាម៉ុងឬទ្ឋី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
Read More » -
បុរសជនជាតិចិនម្នាក់ត្រូវក្មេងស្ទាវព្រួតវាយបែកចិញ្ចើម
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៤ ធ្នូ បុរសជនជាតិចិនម្នាក់ត្រូវក្មេង ស្ទាវមួយក្រុមវាយបែកចិញ្ចើម ខាងស្តាំ ហូរឈាមស្រោចពេញខ្លួន ខណៈពេលដែលរូប គេផឹកស្រវឹង ហើយឡូឡានៅក្នុងភោជនីយដ្ឋាន និង វាយអ្នករត់ម៉ូតូឌុបមា្នក់ថែមទៀត រួចគេចរត់ខ្លួនបាត់ ស្ថិតនៅក្នុងភោជនីយដ្ឋានឆ្ងាញ់លេខ១ តាមបណ្តោយមហាវិថីព្រះមុនី វង្ស ក្នុងសង្កាត់បឹងកេងកង២…
Read More » -
ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដួលបែកក្បាល
ភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង៤០នាទីថ្ងៃទី២៤ ធ្នូ បុរសម្នាក់បានរងរបួសបែកក្បាល ខណៈពេលជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងចំពីចំហៀង បណ្តាលឲ្យដួលបែកក្បាលរងរបួសម្នាក់ ស្ថិតនៅតាមបណ្តាយផ្លូវវេងស្រេង ត្រង់ចំណុច ថ្លឹងឡានច្រមុះជ្រូក ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
Read More » -
រថយន្តពីរគ្រឿងបុកគ្នាក្រពិតក្បាលរថយន្តទាំងសងខាង
ភ្នំពេញ៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២៤ ធ្នូ ២០១២ រថយន្តពីរ គ្រឿងបើកបុក គ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋចោមរោមមើលកុះ ករ នៅចំណុចផ្លូវលេខ៤៣២កែងនិងផ្លូវលេខ១៧៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌ ចំការមន ។
Read More » -
ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលបែកក្បាលសន្លប់មួយសន្ទុះធំ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៣ ធ្នូ ម៉ូតូពីរគ្រឿង ទាក់ដៃចង្កូតគ្នា បណ្តាលឲ្យបុរសម្នាក់ជាឪពុកបែកក្បាលសន្លប់ ចំណែកម៉ូតូសេ១២៥ មិនមានរងរបួស បានជិះរត់គេច ស្រាប់ធ្លាក់អ្នកជិះពីក្រោយ នៅកន្លែងកើតហេតុ តាមផ្លូវលេខ១៩៣កែង ៣១៨ ក្នុងមណ្ឌល៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
Read More »