ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​រថ​យន្ត​ដួល​បែក​ក្បាល​

ភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង៤០នាទីថ្ងៃទី២៤ ធ្នូ បុរសម្នាក់បានរងរបួសបែកក្បាល ខណៈពេលជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុក រថយន្តមួយគ្រឿងចំពីចំហៀង បណ្តាលឲ្យដួលបែកក្បាលរងរបួសម្នាក់ ស្ថិតនៅតាមបណ្តាយផ្លូវវេងស្រេង ត្រង់ចំណុច ថ្លឹងឡានច្រមុះជ្រូក ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញបុរស ម្នាក់ជិះម៉ូតូម៉ាកស្មាសវី ស៊េវីឆ្នាំ២០១២ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ BH-4363 បើកបរតាមទិសដៅពីលិចទៅកើតតាមបណ្តាយផ្លូវវេងស្រេង លុះមកដល់ ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ចំពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូដួល បែកក្បាលហើយបញ្ចូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរជើងគោកចុះមកធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្ត ទៅរក្សាទុក្ខ នៅខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close