កូដ​កម្ម​​២៤ម៉ោង​នៅ​ប្រទេស​ក្រិក​ ​​​ប្រឆាំង​​​នឹង​ការ​បិទ​ស្ថានីយ​ផ្សព្វ​ផ្សាយ

សហជីពកម្ម​ករ​​ដ៏​ធំ​​ពីរ​​ក្នុង​ ប្រទេស​ក្រិក ​បាន​អំពាវនាវ​ឲ្យ​មាន​​កូដ​កម្ម​រយៈ​ពេល​២៤ម៉ោង​មួយ ដើម្បី​ជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​បិទ​បញ្ឈប់​ភ្លាមៗ​នូវ​ស្ថានីយ​ផ្សព្វ​ ផ្សាយ​របស់​រដ្ឋ​ឈ្មោះ E-R-T ។

អ្នក ​សារព័ត៌មាន​របស់​ស្ថានីយ​ផ្សព្វ​ផ្សាយ​ E-R-T កំពុង​ព្យាយាម​ប្រើ​ប្រាស់​ប៉ុស្តិ៍ analogue និង​អ៊ិន​ធើរ​ណិត ដើម្បី​បន្ត​ឲ្យ​មាន​កម្ម​វិធី​ផ្សាយ​តទៅ​ទៀត​ បន្ទាប់​ពី​មាន​ការ​បិទ​ការផ្សាយ​ប៉ុស្ដិ៍​ទាំង​អស់​របស់​ស្ថាប័ន​នេះ​កាល​ ពី​​ថ្ងៃ​អង្គារ។

​​​ ​​​​សហជីព​កម្មករ​ទាំង​ឡាយ បាន​ឆ្លើយ​តប​ដោយ​អំពាវនាវ​ឲ្យមាន​ការ​​ធ្វើ​កូដកម្ម។ រីឯ​ស្ថានីយ​​ព័ត៌មាន​ឯកជន​មួយ​ចំនួន​បាន​បង្ហាញ​នូវ​សាមគ្គីភាព ​ដោយ​ធ្វើ​ការ​ចាក់​ផ្សាយ​រឿង​ភាគ​​​​​ផ្សេងៗ ជំនួស​​ព័ត៌មាន។

គណៈ​កម្មការ​​សហភាព​អឺរ៉ុប​និយាយ​ថា​​ ខ្លួន​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​បិទ​ស្ថានីយផ្សព្វ​ផ្សាយ​នោះ​ទេ។ ចំណែក​​​​សមាជិក​​មួយ​ចំនួន​នៃ​បក្ស​កាន់​អំណាច​​ និយាយ​ថា​​ពួក​គេ​​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​នឹង​ការ​សម្រេច​ចិត្ត​ នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close