ជន​សង្ស័យ​ចោរ​លួច​កាច់​ ក​ម៉ូតូ​២​នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ចោរកាច់ កម៉ូតូពីរនាក់ត្រូវបានប៉ូលិសក្របួចចាប់ បានខណៈពេលដែលចោរ២នាក់នេះជិះជួបប៉ូលិសកំពុងពួនស្ទាក់ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះទូច ចាន់រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមា្នក់ទៀតឈ្មោះឆន នីក្លូ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ។

ជាមួយគ្នានេះប៉ូលិសដកហូតបានម៉ូតូម៉ាកហុងដាសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ចំនួន១គ្រឿង ដែកសម្រាប់កាច់ កម៉ូតូអក្សតេ ចំនួន១ព ផងដែរ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close