ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ជិះ​ម៉ូតូ​លើ​ផ្លូវ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​របួស​ធ្ងន់​ ៣​នាក់​

    ភ្នំពេញ៖ នៅ​វេលា​ម៉ោង២និង១០នាទី​រំលងអធ្រាត្រ​ឈានចូល​ ថ្ងៃទី២៦ ធ្នូ ម៉ូតូ២គ្រឿង​​បុក​គ្នា បណ្តាល​​ឲ្យ​រងរបួស​ធ្ងន់​ទាំង៣នាក់ និង​ខូចខាត ម៉ូតូ​យ៉ាងដំណំ​ទាំងពីរ​គ្រឿង ស្ថិត​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស មុខ​ភោជនីយដ្ឋាន​វុទ្ធី​មនោ​រម្យ ១១១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ ចំការមន ។

    Read More »
  • សម្តេច ហ៊ុន សែន ជំ​រុញ​ឲ្យ​ពល​រដ្ឋ​ប្រយ័ត្ន​ចំ​ពោះ​អាកាស​ធាតុ​

    ភ្នំពេញ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​​បានប្រកាស​អំពាវ​នាវ ឲ្យ​ពលរដ្ឋ​កម្ពុជា បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​អាកាសធាតុ ដែល​បាន​ចុះ​ត្រជាក់​នៅ​ចុងឆ្នាំ​នេះ។

    Read More »
  • ស្លាប់​ ៣​នាក់​របួស​ ៦​នាក់​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​

    ភ្នំពេញ ​៖​ ​នៅ​ថ្ងៃទី​២៥ ​​​ធ្នូ ​​២០១២​ នាយកដ្ឋាន ​សណ្ដាប់​ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៧​លើក​បណ្ដាល​ឲ្យ​ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ រង​របួស​ធ្ងន់​៥​នាក់ របួសស្រាល​ម្នាក់។

    Read More »
  • ម៉ូតូ ២​គ្រឿង​បុក​គ្នា​ស្លាប់​ទាំង​ ២​នាក់​

    ភ្នំពេញ ​ ៖ ​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ​យុវជន​​ ​២​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ទាំង២នាក់​ ​ដោយ​ម្នាក់​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​ស្លាប់​នៅពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ក្នុង​ទិសដៅ​ច្រាស​គ្នា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ។

    Read More »
  • សក​ម្ម​ជន​ដី​ធ្លី​ ២​នាក់​ត្រូវ​បាន​នាំ​មក​កាត់​ទោស​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១២នេះ​ ស្រ្តី​សកម្មជន​ដីធ្លី​ពីរ​នាក់​ គឺ​អ្នក​ស្រី ទឹម សាក់​មុន្នី ​និង​អ្នក​ស្រី យោម បុប្ផា ​ដែល​ជាប់​ពន្ធនាគារ ចាប់​តាំង​ពី​ការ​ចាប់ខ្លួន ​​កាល​ពី​ខែ​​កញ្ញា ​នឹង​ត្រូវ​​ប្រឈម​មុខ​នឹង​តុលាការ​​ ពី​បទ​ចោទ​ប្រកាន់ដែល​​ក្រុម​សិទ្ធិ​មនុស្ស​​ហៅ​ថា  ជា​ការ​​ប្រឌិត​ឡើង​ ដើម្បី​បញ្ឈប់​ពួក​គេ​ និង​មនុស្ស​ផ្សេង​ទៀត​​ពី​ការ​តវ៉ា​។​

    Read More »
  • បុរស​ម្នាក់​ត្រូវ​ក្រុ​ម​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣ និង ១៥ នាទី​យប់​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ​បុរស​ម្នាក់​បានរ​ងរ​បួស​ធ្ងន់ធ្ងរ ក្នុង​អំពើ​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​ម៉ាក​សេ ១២៥ ស៊េរី ឆ្នាំ ២០១៣ មួយគ្រឿង នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​យីហោ អ​ញ្ច​លី​ស្ប៉ា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣១០…

    Read More »
  • រថយន្ត​មួយ​គ្រឿង​បុក​បុរស​បី​នាក់​រង​របួស​ធ្ងន់​

    ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៣ និង ០០ នាទី រសៀល​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ​រថយន្ត​មួយ​គ្រឿង បើក​បុក​ដាច់​ដើមឈើ​មួយ​ដើម​រួច​ទៅ​បុក​រៈ ម៉ូតូ​ពីរ​គ្រឿង​និង​អ្នកដើរ​តាម​ដង​ផ្លូវ​បណ្ដាល​ឲ្យ​បុរស​បី​នាក់​បាន​ រងរបួស ធ្ងន់ នៅ​តាម​បណ្ដោយ​វិថី​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។…

    Read More »
  • ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ដួល​សន្លប់​ទាំង​ ៣​នាក់​

    ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៤ ធ្នូ ម៉ូតូមួយគ្រឿងកំពុងជិះឆ្លងផ្លូវ ពីឆ្វេងដៃ ទៅស្តាំ ស្រាប់តែម៉ូតូមួយទៀត ជិះលឿនពេកចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុក បណ្តាល ឲ្យសន្លប់ទាំង ៣នាក់ ស្ថិតនៅតាមមហាវិថីម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

    Read More »
  • ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​តឿ​ដាក់​ច្រវាក់​ដួល​បែក​ក្បាល​

    ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ធ្នូ នគរបាល ក្រសួងមហាផ្ទៃម្នាក់ ស្រវឹងស្រា ជិះម៉ូតូទៅបុកបង្គោលតឿ ដាក់ច្រវាក់នៅមុខស្ថានទូតសូវៀត តាមវិថីសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យដួល បោកក្បាលសន្លប់ ។

    Read More »
  • ឈប់​ម៉ូតូ​អង្គុយ​និយាយ​គ្នា​លេង​ត្រូវ​​ក្រុម​ចោរ​​​ប្លន់​យក​ទៅ​បា​ត់​

    ភ្នំពេញ ៖ វេលាម៉ោង១ និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ធ្នូ ជនរងគ្រោះ៣នាក់ ឈប់ម៉ូតូទៅអង្គុយសាសងគ្នានៅលើបង់ នៅមុខផ្សាររាត្រី តាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវជនសង្ស័យ ៣នាក់ដូចគ្នា ចាប់ក្រៀករួចយកផ្លែខ្វិតវាយ ក្បាល ប្លន់យកម៉ូតូសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

    Read More »
Back to top button
Close
Close