រថយន្ត​មួយ​គ្រឿង​បុក​បុរស​បី​នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៣ និង ០០ នាទី រសៀល​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ​រថយន្ត​មួយ​គ្រឿង បើក​បុក​ដាច់​ដើមឈើ​មួយ​ដើម​រួច​ទៅ​បុក​រៈ ម៉ូតូ​ពីរ​គ្រឿង​និង​អ្នកដើរ​តាម​ដង​ផ្លូវ​បណ្ដាល​ឲ្យ​បុរស​បី​នាក់​បាន​ រងរបួស ធ្ងន់ នៅ​តាម​បណ្ដោយ​វិថី​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។ ​

សាក្សី​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ី ទី​តា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ស្នាក់​នៅផ្ទះ លេខ ១៩៣៩ ផ្លូវជាតិ​លេខ ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ បើក​បរ​រថយន្ត​ម៉ាក visto ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U 9661 តាម​បណ្តោយ​វិថី​ព្រះ​ស៊ី​សុ​វ​ត្តិ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន ​លឿន  លុះមក​ដល់​ចំណុច​កើតហេតុ ​​​ម្ចាស់​រថយន្ត​បាន​ប្រាប់​ទូរស័ព្ទ ជ្រុះ​ហើយ​អោន​រើស​ទូរស័ព្ទ ពេលនោះ​ក៏​ជ្រុល​ល្បឿន ទៅ​បុក​ដើមឈើ​មួយ​ដើម​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សេ ១២៥ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុន វុទ្ធី ដែល​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​បាក​ដៃ​ខាង​ស្តាំ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បង្កហេតុ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់មក​បាន​បន្តទៅ​បុក​ឈ្មោះ ស្រុ​ន ម្នាក់​ដែល​កំពុង​ដើរ​នៅ​ពីមុខ​រថយន្ត​ពេញទំហឹង​តែ​ម្តង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ​

​ក្រោយពេល​កើតហេតុ​បុរស​រង​គ្រោះ​ទាំង​បី​នាក់​ខាងលើ ត្រូវ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ ២​គ្រឿង និង​រថយន្ត​បង្កហេតុ ត្រូវ​បាន​សមត្ថកិច្ច មូលដ្ឋាន​សហការ​ជាមួយ​ប៉ូលិស​ជំនាញ​ចុះ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ដោះស្រាយ​តាមច្បាប់​៕​​

ដោយ៖ ហេង នាង​

1370_DSC04717---Copy

1370_DSC04740---Copy1370_DSC04727---Copy

Related Articles

Back to top button
Close
Close