ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ដួល​សន្លប់​ទាំង​ ៣​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៤ ធ្នូ ម៉ូតូមួយគ្រឿងកំពុងជិះឆ្លងផ្លូវ ពីឆ្វេងដៃ ទៅស្តាំ ស្រាប់តែម៉ូតូមួយទៀត ជិះលឿនពេកចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុក បណ្តាល ឲ្យសន្លប់ទាំង ៣នាក់ ស្ថិតនៅតាមមហាវិថីម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះម្នាក់ឯង សសៀរឆ្លងផ្លូវពីឆ្វេងដៃ ទៅស្តាំដៃ ខណៈពេលកំពុងតែជិះឆ្លងផ្លូវ ស្រាប់តែម៉ូតូស្មាសរ៉េវូ ពណ៌ខ្មៅ ជិះគ្នា២នាក់ បើកមកពីក្រោយ ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកដាច់បំពង់ស៊ីម៉ាំងសង់កូរ៉េ ចំណែកម៉ូតូស្មាសរ៉េវ៉ូ បែកកាទែរ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង ៣នាក់សន្លប់ដូចគ្នា ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះមកដល់ ជនរងគ្រោះទាំង៣ នាក់ ដឹងខ្លួនឡើងវិញ មិនព្រមឡើងរថយន្តទៅព្យាបាលទេ សុខចិត្តនាំគ្នាដើរទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង ។ ម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅខណ្ឌទួលគោក ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close