ទុក​​ម៉ូតូ​​ចោល​​នៅ​​មុខ​​ផ្ទះ​ចោរ​​លួច​​យក​​ទៅ​​បាត់​​

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង១៨នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ នារីម្នាក់ទុកម៉ូតូនៅមុខផ្ទះ ទាំងម៉ូតូនិង កូនសោរួចម្ចាស់ ទៅងូតទឹកឲ្យកូននៅ ខាងក្រោយផ្ទះ លុះមករកម៉ូតូវិញ ចោរលួចជិះយកទៅបាត់ ស្ថិតនៅផ្ទះកើត ហេតុជាប់ក្លោង ទ្វាវត្តឫស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ព្រៃស បានឲ្យដឹងថាជនរងគ្រោះ ជាម្ចាស់ម៉ូតូមានឈ្មោះ ចក់ ចាន់នីភេទស្រីអាយុ២២ ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូម៉ាកសេ១២៥ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ4945 បានទុកម៉ូតូនិងកូនសោរ នៅជាប់ ម៉ូតូនៅពីមុខផ្ទះ បន្ទាប់មកជនរងគ្រោះ បានទៅងូតទឹកឲ្យកូន បន្ទាប់ពីងូតទឹកឲ្យកូនរួចជនរងគ្រោះ បានរកមើល ម៉ូតូរបស់គាត់វិញ បានឃើញជនសង្ស័យម្នាក់ ពាក់អាវដៃវែង ឆ្នូតសរនិងខោរជើងវែង បាន ឡើងជិះម៉ូតូ របស់គាត់ចេញពីផ្ទះតាមបណ្ដោយផ្លូវព្រៃសមកកើត។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលខណ្ឌដង្កោកំពុងធ្វើការស្រាវជ្រាវ តាមដានរកមុខសញ្ញាជនសង្ស័យដែលបាន ធ្វើសកម្មភាពលួចកាច់ កម៉ូតូរបស់ប្រជាពលរដ្ឋយកទៅបាត់ខាងលើនេះមក ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close