បើក​រថ​យន្ត​វ៉ា​រថយន្ត​មួយ​ទៀត​ជ្រុល​ទៅ​បុក​គូ​ទ​តាក់​ស៊ី​ម៉ែ​ត្រ​

ភ្នំពេញ ៖ កាលវេលាម៉ោង៣និង៤០ នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ រថយន្តមួយគ្រឿង បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា ក៏ទៅវាក់បុកគូទរថយន្តតាក់ស៊ីម៉ែត្រយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតនៅកាំកូស៊ីធី តាមបណ្តោយមហាវិថីឧកញ៉ាម៉ុងឬទ្ឋី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយ បង្កខាងលើ ជិះដោយយុវជន២នាក់ បានបើកតាមបណ្តោយមហាវិថីឧកញ៉ាម៉ុងឬទ្ឋី ក្នុងទិសដៅពី លិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ព្យាយាមវ៉ារថយន្តមួយគ្រឿងទៀត នៅពីមុខស្របគ្នា បានទៅវាក់បុកចំគូទក្រោយរថយន្តតាក់ស៊ីម៉ែត្រ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តតាក់ស៊ីម៉ែត្រ បែកកញ្ចក់ក្រោយ និងក្រពឹតគូទខាងឆ្វេង យ៉ាងដំណំ ។

ក្រោយពេលកើតហេតុយុវជនបង្កហេតុបានបន្ថែមល្បឿនចង់បើករត់តែផ្លូវ ស្ទះ ក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ចំណែករថយន្តទាំង២ត្រូវបានចរចរណ៍រាជធានីភ្នំពេញយកទៅរក្សាទុកនៅ អធិការដ្ឋានរាជធានីភ្នំពេញ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close