វ៉ាន់ ​នីឡា ​សម្ញែង​ភាព​ហ៊ឺហារ​​ក្រោម​មន្ទិល​សង្ស័យ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៣ ធ្នូរ ២០១៤) ៖ តារាចម្រៀងវ័យក្មេង ​កញ្ញា វ៉ាន់ នីឡា ​បច្ចុប្បន្ននេះ ត្រូវ​បាន​មហា​ជនមើលឃើញថា អាជីពសិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មានហាងឆេងទីផ្សារច្រើន ក្នុងវិស័យចម្រៀង ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលនេះ តារាចម្រៀងស្រីរបស់ ផលិតកម្ម ភ្លេង​រីខត កញ្ញា វ៉ាន់ នីឡា ក៏ហាក់មានភាពហ៊ឺហារ ជាមួយនឹងការប្រើប្រាស់ សម្ភារៈ មានតម្លៃថៃ្លៗ ខុស​ប្លែក​ពី​ពេល​មុន​ទៀតផង។

ថ្មីៗនេះ នៅលើទំព័រទំនាក់ទំនង ហ្វេសប៊ុក របស់ វ៉ាន់ នីឡា ត្រូវបានគេមើលឃើញថា នាង​តែងបញ្ចេញនូវរូបថតប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ព្រមជាមួយការលេងស្ទីល ម៉ូដ​សម្លៀក​បំពាក់​ និងការសម្ញែងសម្ភារៈ មានតម្លៃថ្លៃៗបង្អួត Friend លើ Facebook ។

សកម្មភាពបង្ហាញពីភាពហ៊ឺហារ របស់ វ៉ាន់ នីឡា អំឡុងពេលនេះ បាន​ធ្វើឱ្យ​ម​តិ​មួ​​យ​ចំ​នួ​ន​លើ​ក​ឡើងថា តារារូបនេះ អាចទទួលបានការឧបត្ថម្ភ ជ្រោមជ្រែង ពីប្រភពពីក្រោយខ្នងណាមួយ​ដោយហេតុថា ថ្មីៗកន្លងមក ធ្លាប់មានដំណឹងថា មានអ្នកជំនួញឆ្លងទ្វីប ក្រៅស្រុកពេញចិត្ត ចង់ យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់ គ្រប់យ៉ាងឱ្យនាង៕

f

bcde

Related Articles

Back to top button
Close
Close