នារី​​ពីរ​​នាក់​​ជិះ​​ម៉ូតូ​​ប៉ះ​​គ្នា​​ជា​​មួយ​​ម៉ូតូ​​សណ្តោង​​កន្ទុយ​​

ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៣ ធ្នូ ២០១២ នារីពីរនាក់ជិះម៉ូតូប៉ះគ្នា ជាមួយនិងម៉ូតូសណ្តោងកន្ទុយបណ្តាលឲ្យ ម៉ូតូរងការខូចខាតបែកស្តុបខាងក្រោយ នៅ តាមបណ្តោយផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF8100 បើកបរដោយនារីពីរនាក់តាមបណ្តោយវិថីព្រះនរោត្តមក្នុងទិសដៅពីជើង ទៅត្បូងហើយបត់ស្តាំនៅចំណុចផ្លូវកែងលេខ៣៦០ ក៏បានប៉ះគ្នាជាមួយនិងម៉ូតូសណ្តោងកន្ទុយដែលកំពុងបើកបរពីត្បូងទៅ ជើងហើយបត់ឆ្វេងបណ្តាលឲ្យម៉ូតូម៉ាកសេ១២៥ ដួលបែកស្តុបខាងក្រោយ ចំណែកឯម៉ូតូសណ្តោងកន្ទុយវិញមិនបានរងការខូចខាតអ្វីឡើយ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានចរចារគ្នាដោយភាគីខាងម៉ូតូសណ្តោង កន្ទុយសងថ្លៃខូចខាតទៅឲ្យភាគីម៉ូតូសេ១២៥ ចំនួន៣៥ដុល្លារដើម្បីបញ្ចប់បញ្ហា៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close