សម្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ចោរ​លួច​កាច់​សោ.​ក​ម៉ូតូ​ ២​​នាក់​

ភ្នំពេញ ៖ វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ធ្នូ ២០១២ បុរសក្មេង២នាក់ត្រូវ បានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនពីបទសង្ស័យថាជនធ្លាប់ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូយក តាមទីសាធារណៈ នាពេលកន្លងមក នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប៉ូលិស និយាយថា ការចាប់ខ្លួនជនជាប់ចោទទាំង២ខាងលើបានធ្វើឡើង ខណៈពេលជន ជាប់ចោទទាំង២នាក់កំពុងធ្វើដំណើររួមគ្នាដោយម៉ូតូមួយ គ្រឿងម៉ាកសង់សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BD-4147 ហើយប៉ូលិសក៏បានឆែកឆេររកឃើញដែកអក្សរ T មួយនៅក្នុងហោប៉ៅពួកគេម្នាក់ក្នុងចំណោម២នាក់ដែល ដែលដែកអក្សរTនោះជា ឧបករណ៍សម្រាប់កាច់.កសោម៉ូតូ។

ជនជាប់ចោទ ទាំង២នាក់ឈ្មោះ ទូច ចាន់ រតនៈ អាយុ១៧ឆ្នាំ មានទីលំនៅភូមិពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ ឆន ស៊ីក្លូ អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ទ្រា ខណ្ឌមានជ័យ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close