តាក់​ស៊ី​ម៉ែត្រ​បុក​រ​នាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ១០​ផ្ទាំង​

ភ្នំពេញ៖ កាលពីវេលាម៉ោង០៥និង ៣៥នាទី ព្រឹកថ្ងៃ ទី២៣ ធ្នូ ២០១២ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ក្រុមហ៊ុនchoic ស្រវឹងបើករថយន្តទៅបុកជាមួយរនាំងដែកចែកទ្រូង ផ្លូវទាំង ព្រឹកព្រលឹម បណ្ដាល ឲ្យបាក់អស់១០ផ្ទាំង ចំណែករថយន្ដវិញខ្ទេចផ្នែកខងមុខបើកបរ លែងកើត ស្ថិតនៅចំណុចមុខផ្សារតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដតាក់ស៊ីក្រុមហ៊ុន choic បើកក្នុងទិសដៅ ពីកើត ទៅលិច ហើយបានប្រជែងជាមួយ រថយន្ដធំដែលនៅពីមុខ រួចក៏បុករនាំង ផ្លូវបាក់ អស់០៥ផ្ទាំង រួចទៅគៀប ជាមួយរនាំងដែក ទ្រេតអស់០៥ផ្ទាំងទៀត ។ ចំណែកអ្នកបើកបរ ដែលមិនបានប្រាប់អំពីអត្ដសញ្ញាណខ្លួន ចុះពីរថយន្ដ មកនៅធំក្លិនស្រានៅឡើយ។

ក្រោយធ្វើការវាស់វែងរថយន្ដបង្ករត្រូវនគបាលចរាចរ ស្ទួចយកទៅទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីចាត់ការ ពិន័យទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close