សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ឆក់​ទូរស័ព្ទ​ពីរ​នាក់​

 

ភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី២២ ធ្នូ ២០១២ មុខសញ្ញាចោរឆក់ ទូរស័ព្ទដៃ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានជាក់ស្ដែង នៅតាមបណ្ដោយផ្លូវ លេខ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីពួកគេបានធ្វើសកម្ម ភាពឆក់ទូរស័ព្ទដៃអ្នកដំណើរម្នាក់នៅ ចំណុចមុខវត្តជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ។

ជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AG-7561 បានឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅម្ដុំមុខវត្តជំពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ។

មុខសញ្ញាជនសង្ស័យទាំង២នាក់ទី១. ឈ្មោះ សុង គីមជៀ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ទី២.ឈ្មោះ ជី ហៀង អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ទាំង២នាក់មានទីលំនៅ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ។

ជនទាំង២នាក់ បានសារភាពថា រូបគេពិតជាបានឆក់យកទូរស័ព្ទដៃគេមួយគ្រឿងមែនម៉ាកLGពណ៌ខៀវ(ចិន) លុះជិះគេចខ្លួនមកដល់ខណ្ឌសែនសុខក៏ត្រូវប៉ូលិសចាប់ខ្លួនបាន ភ្លាមៗតែម្ដង៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close