បើក​ម៉ូតូ​ទៅ​បុកគូ​ទរ​ថយន្ត​ខ្ទាត​ទៅ​បុក​រនាំង​ដែក​ចែក​ទ្រូង​​ផ្លូវ​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣នឹង១៥នាទីរសៀល ថ្ងៃទី២៣ ធ្នូ ២២០១២ យុវជន២នាក់បានរងរបួសធ្ងន់ ខណៈពេលស្រវឹងស្រា ហើយបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងចំ ពីក្រោយពេញទំហឹងធ្វើឲ្យយុវជនទាំង២នាក់ខ្ទាតទៅបុកនឹងរនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ទល់មុខព្រះវិហារ ធៀនអិនមីឡឹ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌសែនសុខបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ជិះដោយយុវជនស្រវឹងស្រា២នាក់ធ្វើដំណើរ តាមមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏បន្ថែមល្បឿនយ៉ាងលឿនដើម្បីបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខស្រប ទិសគ្នាទើបជ្រុលចង្កូតទៅបុកគូទរថយន្តវីហ្គោ ពណ៌ខ្មៅមួយគ្រឿងទៀតធ្វើឲ្យ យុវជនទាំង២នាក់នោះខ្ទាតទៅបុកនឹងរនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុប៉ូលិសចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់កន្លែងកើតហេតុ ជួយហៅរថយន្តសាមុយមកដឹកយុវជនរងគ្រោះទាំង២នាក់យកទៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជនមួយ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខរង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយក៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close