ព័ត៌មានជាភាសាខ្មែរ
-
ផ្ទុះធុងហ្គាសក្នុងផ្ទះលក់ហ្គាសបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ចេញពី ផ្ទះលក់ហ្គាស ដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៤១ ខាងលិចផ្សារអូរឬស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
Read More » -
ឃាត់ខ្លួនបុរសម្នាក់ប្រើល្បិចក្លែងឯកសារឆរបោកលុយ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ បុរសម្នាក់ត្រូវបានជនរងគ្រោះចាប់ ខ្លួនប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ទួល សង្កែ បន្ទាប់ពីរូបគេបានប្រើល្បិចក្លែងបន្លំឯកសារ ឆបោកយកប្រាក់ ចំនួន១០៥០ដុលា្លររួចមក ខណៈពេលរូបគេកំពុងជិះម៉ូតូឌុបនៅតាមផ្លូវព្រះមុនី វង្ស ត្រង់ចំណុចមុខពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
Read More » -
ម៉ូតូធុនធំ បុកម៉ូតូសេ១០០ របួសធ្ងន់ ស្រាល ៣នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃ ទី២៨ ខែធ្នូ គ្រោះ ថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយម៉ូតូធុនធំ ម៉ាក CBR ជិះទៅបុកម៉ូតូសេ១០០ ចំពី ហៀងកង់ ក្រោយប៉ើង របួសធ្ងន់ម្នាក់ និងស្រាល៣នាក់…
Read More » -
ជិះម៉ូតូទាក់ដៃចង្កូតជាប់នឹងខ្សែចងនំនៅលើរ៉ឺម៉កម៉ូតូដួលចូលក្រោមរ៉ឺម៉ក
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី២៧ ធ្នូ ម៉ូតូស៊ុយស៊ូគី AXFLO ជិះទៅទាក់ដៃចង្កូតម៉ូតូជាប់នឹងខ្សែចងនំកញ្ចប់នៅលើរ៉ឺម៉ក បណ្តាលឲ្យម៉ូតូដួលចូលក្រោមរ៉ឺម៉ក មនុស្សខ្ទាតចេញក្រៅ រងរបួសស្រាល ២នាក់ ស្ថិតនៅតាមមហាវិថីព្រះមុនី្នរ៉េតកែង២៥១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
Read More » -
ម៉ូតូ បុកម៉ូតូបណ្តាលឲ្យសន្លប់ ៣នាក់
ភ្នំពេញ ៖ វេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី២៧ ធ្នូ ម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ស្រវឹងស្រាជិះទៅបុកម៉ូតូស្តេប ចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូសន្លប់ទាំង ៣នាក់ ស្ថិតនៅតាមមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
Read More » -
បុរស ៥នាក់ ស្រវឹងស្រាទៅទាត់ធាក់ទ្វារផ្ទះប្រជាពលរដ្ឋ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៧ ធ្នូ បុរស ៥នាក់ សុទ្ធតែស្រវឹងស្រា ដើរទេ្រតទ្រោត ទៅគាស់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋទាំងយប់ មិនព្រមបើកទ្វារឲ្យបានទាត់ធាក់ទ្វារផ្ទះគេ ហើយស្រែកគំរាមរកបាញ់ទៀត ធ្វើឲ្យម្ចាស់ផ្ទះទូរស័ព្ទប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗ តែម្តង ស្ថិតនៅចំណុចភូមិត្រពាំងឈូក ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…
Read More » -
រ៉ឺម៉កម៉ូតូ បុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូបែកប្រអប់ជើង
ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ធ្នូ រ៉ឺម៉កម៉ូតូ បុកគ្នាជាមួយម៉ូតូ ធ្វើឲ្យម៉ូតូដួលកណ្តាលផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូបែកប្រអប់ជើងខាងឆ្វេង រត់ដេញតាមកាក់រ៉ឺម៉កម៉ូតូជាប់ ស្ថិតនៅចំណុចផ្លូវលេខ១៣កែង៩៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
Read More » -
កម្មករស៊ីនទ្រីម្នាក់ ត្រូវរថយន្តក្រុមហ៊ុនស៊ីនទ្រី កិនបែកក្បាលស្លាប់
ភ្នំពេញ ៖កាលពីវេលាម៉ោង ១៥ និង២០ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ នេះ យុវជនម្នាក់បាន ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះនៅលើរថយន្តស៊ីនទ្រី ហើយ បានធ្លាក់ មកលើថ្នល់ ក៏ត្រូវរថយន្ត ស៊ីនទ្រី ដែលកំពុងបើកបរកិនបែកក្បាលស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវមុនីរ៉េត…
Read More » -
អំពើហិង្សាក្នុងគ្រួសារ ប្រពន្ធចាក់សាំងដុតប្ដី
ភ្នំពេញ ៖ កាលពី វេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ នេះ មានករណីប្រពន្ធ បានយកសាំងចាក់ទៅលើប្ដីហើយដុត ស្ថិតនៅក្នុងភូមិធំខាងត្បូង សង្កាត់ពញាពុន ខណ្ឌ សែនសុខ។
Read More » -
ជនសង្ស័យលួចវះកាបូបលុយអ្នករត់រ៉ឺម៉កម៉ូតូត្រូវម្ចាស់ចាប់ក្របួចបានភ្លាមៗ
ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ធ្នូ ជនសង្ស័យជំនាញខាងវះកាបូបលុយម្នាក់អស់លក្ខណ៍ ខណៈពេលលួចវះហោប៉ៅខោរបស់អ្នករត់រ៉ឺម៉កម៉ូតូ ដែលកំពុងតែដេកលង់លក់ នៅលើរ៉ឺម៉ក ត្រូវបានអ្នកជិតខាងស្រែកផ្អើលឆោឡោ រត់ចាប់ខ្លួនបាន ស្ថិតនៅមុខ សណ្ឋាគារហូលីដេ តាមផ្លូវលេខ៨៦ កែងមហាវិថី ព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
Read More »