ម៉ូតូ បុក​ម៉ូតូ​បណ្តាល​ឲ្យ​សន្លប់​ ៣​នាក់​

ភ្នំពេញ ៖ វេលា​ម៉ោង​១០ និង៣០ នាទីយប់ថ្ងៃទី២៧ ធ្នូ ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ស្រវឹង​ស្រា​ជិះ​ទៅ​បុក​ម៉ូតូ​ស្តេប ចំពី​មុខ​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​សន្លប់​ទាំង ៣​នាក់ ស្ថិតនៅតាមមហាវិថីព្រះនរោត្តមកែងផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកង​ទី​១ ខណ្ឌ​ចំការមន ។

សាក្សីឃើញហេតុការណ៍បានឲ្យ​ដឹង​ថា ម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌​ខ្មៅ បើកបរក្នុងស្ថាន​ភាពស្រវឹង ជិះ​តាមផ្លូវលេខ៣១០ ពីលិចទៅ​កើត ចំណែកម៉ូតូស្តេប ពណ៌​ផ្កា​ឈូក ជិះគ្នា​២នាក់ តាមមហាវិថី​ព្រះ​នរោត្តម ពីជើងទៅ​ត្បូង ខណៈមក​ដល់ចំណុចផ្លូវកែង ម៉ូតូទាំងពីរ​គ្រឿង បានបុកគ្នាចំ​ពីមុខពេញ​ទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យ​អ្នក​ជិះម៉ូតូសន្លប់ទាំង ៣នាក់ មួយសន្ទុះ ទើបដឹងខ្លួនវិញ ។

ក្រោយពេលកើតហេតុ ភាគីខាងជិះម៉ូតូសេ១២៥ ស្រវឹងស្រា និយាយស្តាប់គ្នាមិនបាន តែ​ដោយសារផ្ទះនៅជិតកន្លែងកើតហេតុ មានសាច់ញាតិមក​ជួយធ្វើ​អន្តរាគមន៍សង​សំណង​​ទៅ​ភាគីម្ចាស់ម៉ូតូស្តេប ចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close