ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាប់​នឹង​ខ្សែ​ចង​នំ​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដួល​ចូល​ក្រោម​រ៉ឺ​ម៉ក​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី២៧ ធ្នូ ម៉ូតូ​ស៊ុយស៊ូគី ​AXFLO ជិះ​ទៅ​ទាក់​ដៃ​ចង្កូត​ម៉ូតូ​ជាប់​នឹង​ខ្សែ​ចង​នំ​កញ្ចប់​នៅ​លើ​រ៉ឺម៉ក បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​រ៉ឺម៉ក មនុស្ស​ខ្ទាត​ចេញ​ក្រៅ រង​របួស​ស្រាល ២​នាក់ ស្ថិត​នៅតាមមហាវិថីព្រះមុនី្នរ៉េតកែង២៥១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ​ទួលគោក ។

សាក្សីឃើញហេតុការណ៍​បានឲ្យ​ដឹងថា រ៉ឺម៉កដឹកនំកញ្ចប់សំពីង​សំពោង បើក​តាមមហា​វិថី​ព្រះ មុនីរ៉េត ពីកើតទៅ​លិច ស្របគ្នា​ជាមួយម៉ូតូស៊ុយស៊ូគី AXFLO ពណ៌​ខៀវ ជិះ​គ្នា​២នាក់ ស្រី​ម្នាក់​ប្រុសម្នាក់ ខណៈមកដល់​ចំណុច​ខាងលើ ម៉ូតូ​បានជិះទៅទាក់ដៃចង្កូត​ជាមួយខ្សែ​ចងរឹតនំនៅជាប់រ៉ឺម៉កនោះ បណ្តាលឲ្យដួលខ្ទាតម៉ូតូចូលក្រោមរ៉ឺម៉ក ចំណែក​អ្នកជិះម៉ូតូ​ខ្ទាត​ ចេញក្រៅ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ខាងតំណាងម្ចាស់នំនោះ បានមកធ្វើការចរចានៅកន្លែងកើតហេតុ ដោយសងសំណងទៅម្ចាស់ម៉ូតូចំនួន ៤០ដុល្លារ៕

​ដោយ៖ ហេង​ នាង​

Related Articles

Back to top button
Close
Close