អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ប្រ​ពន្ធ​ចាក់​សាំង​​​ដុត​ប្ដី​

ភ្នំពេញ ៖ កាលពី វេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ​​នេះ មានករណីប្រពន្ធ បាន​យកសាំងចាក់ទៅលើប្ដីហើយដុត ស្ថិតនៅក្នុងភូមិធំខាងត្បូង សង្កាត់ពញាពុន ខណ្ឌ​ សែនសុខ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយយកសាំងចាក់ហើយ​ដុត​ទៅ​លើ​ ប្ដី របស់ខ្លួនរួចមក ជនបង្កជា ប្រពន្ធបានរត់គេចខ្លួន ប៉ុន្ដែសមត្ថកិច្ច មូលដ្ឋាន បាននិងកំពុង​ តាមចាប់ខ្លួន។ យ៉ាងណាក៏ ដោយ មិនទាន់មានព័ត៌មាន បញ្ជាក់ពីមូលហេតុពិតប្រាកដ ដែល​ នាំឱ្យកើតមានអំពើហិង្សា រវាងប្ដីប្រពន្ធទាំងពីរ នាក់នេះនៅឡើយទេ​។

ចំ​ពោះ​ករណី​អំ​ពើ​ហឹង្សាខាង​លើ​នេះ​គេ​នៅ​​មិនទាន់ដឹងថា ជនរងគ្រោះជាប្ដីស្លាប់ ឬរស់​នៅ​ ឡើយទេ ខណៈសាច់ញាតិនិងអាជ្ញាធរ មានសមត្ថកិច្ច កំពុងជួយអន្ដរាគមន៍៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close