ព័ត៌មានជាភាសាខ្មែរ
-
ម៉ូតូ ២គ្រឿងបុកគ្នាអ្នកជិះខាងក្រោយ ត្រូវរថយន្តកិនស្លាប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ មករា បុរសម្នាក់បានជិះម៉ូតូទៅបុកជាមួយម៉ូតូមួយទៀតដែលជិះគ្នា២នាក់ បណ្តាលឲ្យអ្នកជិះពីក្រោយខ្ទាតទៅកណ្តាលផ្លូវ ត្រូវរថយន្តស្ទួចកិនបែកក្បាលស្លាប់តែម្តង ចំណែកអ្នកបើកបរទាំង២នាក់បានរងរបួសធ្ងន់ ស្ថិតនៅផ្លូវបណ្ឌិតឧកញ៉ា ម៉ុងឫទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
Read More » -
ជនជាតិចិនស្រវឹងបើករថយន្តបុកម៉ូតូ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ និង៣០នាទីអធ្រាត្រ ថ្ងៃ៦ មករា ជនជាតិចិនម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងនៅចំណុចផ្លូវខ្វែង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ស្ថិតនៅចំណុចផ្លូវលេខ៩០ កែង៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
Read More » -
ម៉ូតូជិះលឿនជ្រុលទៅបុករថយន្តរងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៥ មករា រថយន្តមួយគ្រឿង កំពុងបត់ស្តាំ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានជិះម៉ូតូទៅបុកបណ្តាលឲ្យដួលរងរបួសធ្ងន់នារីម្នាក់ អ្នកបើកម៉ូតូ មិនមានរងរបួសទេ ស្ថិតនៅចំណុចវិថីព្រះស៊ីសុវត្ថិកែងវិថីសុរាមិត្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
Read More » -
យុវជនម្នាក់ត្រូវរថយន្តដឹកដីកិនបែកក្បាលស្លាប់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង ២៥នាទី រសៀលថ្ងៃទី៥ ខែមករា ប្អូនប្រុសរបស់តារាចម្រៀង អ៊ុក ណារីម ត្រូវរថយន្តដឹកដីកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅចំណុចផ្លូវបេតុង កែងផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ។
Read More » -
អគ្គិភ័យឆាបឆេះបន្ទប់ដាក់ កុំព្យួរទ័រ និងឯកសារក្នុងក្រសួងការពារជាតិ
ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រហែល៩៖៥០នាទី យប់ថ្ងៃទី៦ ខែមករា បន្ទប់ដាក់ កុំព្យួរទ័រ និងឯកសារ នៃអាគារ ជាន់ទី៣ ស្ថិតនៅក្នុងបរិវេណ ក្រសួងការពារជាតិ (អគ្គបញ្ជាដ្ឋាន កងយោធពល ខេមរភូមិន្ទ) ក្នុងខណ្ឌ៧មករា ត្រូវបានអគ្គិភ័យ ឆាបឆេះ។
Read More » -
គណបក្សប្រជាជនលើកបង្ហាញសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១២
ភ្នំពេញ៖ ក្នុងមីទ្ទិញរំឭកខួប លើកទី៣៤ នៃទិវាជ័យជំនះ ថ្ងៃ៧មករា នាព្រឹកថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៣ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា គ៨៥ នៅរាជធានីភ្នំពេញ ប្រមុខគណបក្សកាន់អំណាច បានលើកបង្ហាញនូវសមិទ្ធផលឆ្នាំចាស់ និងប្រកាសចេញនូវគោលនយោបាយសំខាន់ៗ សម្រាប់ឆ្នាំថ្មី ឆ្នាំបោះឆ្នោត ឆ្នាំ២០១៣ខាងមុននេះ។
Read More » -
គណបក្សប្រជាជន អបអរសាទរ ថ្ងៃជ័យជំនះ ៧មករា ខួបលើកទី៣៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ មករា ២០១៣នេះ គណបក្ស ប្រជាជនកម្ពុជា បានរៀបចំពិធី អបអរ សាទរ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-៧ មករា ២០១៣ ដែលជាខួបលើកទី៣៤ ប្រារព្ធធ្វើ ឡើង នៅទី ស្នាក់ការ កណ្តាល…
Read More » -
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងត្រូវចំណាយប្រហែល ២១លានដុល្លារ
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី០៤ ខែមករា ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ថវិកាសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ត្រូវចំណាយប្រហែល ២១ លានដុល្លារ ហើយនៅក្នុងនោះ ម្នាក់ៗ ត្រូវចំណាយជាង ២…
Read More » -
យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ធ្លុះភ្លៅម្ខាង
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមករា បុរសម្នាក់ជានិស្សិតត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់ឲ្យរង របួសធ្លុះភ្លៅម្ខាង នៅចំណុចមុខក្លិបខារ៉ាអូខេមួយកន្លែងយីហោ«វើលដ៏ដានស៍»មាន ទីតាំងជាប់ផ្លូវលេខ២៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
រថយន្តពីរគ្រឿងបុកគ្នារងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៤ ខែមករា មានរថយន្តពីរគ្រឿងត្រូវរងការខូចខាតស្ទើរទាំងស្រុង ក្នុងខណៈដែលបុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកគូទរថយន្តមួយទៀត ស្ថិតនៅចំណុចផ្លូវជាតិលេខ ៦ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
Read More »