រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៩ និង ៣០ នាទី​យប់​ថ្ងៃ​ទី ០៤ ខែ​មករា ​មាន​រថយន្ត​ពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ខណៈ​ដែល​បុរស​ម្នា​ក់​បាន​បើក​រថយន្ត​​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គូទ​រថយន្ត​មួយ​ទៀត​ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ ៦ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​ ​ ​

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន ខណៈ​បើក​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន​បុក​គូទ​រថយន្ត VIGO ពីក្រោយ​ពេញទំហឹង​តែម្តង ដែល​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ គ្រឿង ត្រូវ​រង​ការខូចខាត មួយ​ផ្នែក​ម្នាក់ ។ ​

បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​របាន​ស​ង​សំណង​ទៅ​ម្ចាស់​ រថយន្ត VIGO ចំនួន ៣០០ ដុល្លារ ជា​ការ​បញ្ចប់​រឿង​៕

1442_DSC00003

1442_DSC00001

Related Articles

Back to top button
Close
Close