មន្ត្រី​អះអាងថា ​វស្សា​ឆ្នាំនេះ​ ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​នៅ​ដើមរដូវ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ មេសា ២០១៧) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹង តាមការព្យាករណ៍របស់ក្រសួង បានបង្ហាញថា ភ្លៀងនឹងចាប់ធ្លាក់នៅដើមរដូវ និងមានច្រើនជាងឆ្នាំមុនៗ ពោលគឺ ភ្លៀងចាប់ធ្លាក់ពីមធ្យមទៅច្រើន ដែលធ្វើឲ្យប្រជាកសិករអាចចាប់ផ្តើមបង្ករបង្កើនផលបានយ៉ាងល្អ ។

ឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន BTV NEWS កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នេះថា ក្រសួងបាន ព្យាករណ៍ប្រចាំរដូវវស្សាលើកទី១ រួចហើយ នៅតាមរយៈព្យាករណ៍នោះ នៅក្នុងរដូវវស្សាឆ្នាំនេះ គឺមកដល់លឿនជាងរដូវវស្សាឆ្នាំមុន ពោលគឺភ្លៀងនឹងចាប់ធ្លាក់នៅដើមរដូវ និងមានច្រើនជាងឆ្នាំមុនៗ ដែលធ្វើឲ្យប្រជាកសិករ អាចចាប់ផ្តើមបង្ករបង្កើនផលបានយ៉ាងល្អ ។

អ្នកនាំពាក្យដដែលនេះ បានលើកឡើងថា បញ្ហាដែលភ្លៀងចាប់ផ្តើមធ្លាក់នៅដើមរដូវនេះ គឺកម្ពុជាបានទទួល មូសុងនិរតី មានន័យថា បានចាប់ផ្តើមឈានដល់រដូវវស្សាច្រើននៅដើមសប្តាហ៍ទី២ ក្នុងខែឧសភា ហើយបន្តពីមាត់សមុទ្រ ក្នុងនោះសម្រាប់សប្តាហ៍ទី៣ ភ្លៀងបន្តធ្លាក់មកដល់ទំនាបកណ្តាល ហើយនៅចុងសប្តាហ៍ទី៣ឈានចូលទី៤ គឺ មូសុងនិរតីបានរុញទៅដល់តំបន់ខ្ពង់រាប ដែលអាចបង្ករឲ្យមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើនផងដែរ ៕

រូប​៖ ហេង នាង​
រូប​៖ ហេង នាង​

 

 

Related Articles

Back to top button
Close
Close