អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ទទួលបានថវិកាចំនួន​៥លានរៀល​ពី​សម្តេចតេជោ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ មេសា ២០២១) ៖ នៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ ដែល​ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ ថវិកាចំនួន​៥លានរៀល​។

​លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុស អាយុ​៣៦ឆ្នាំ​ អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មុខរបរលក់ដូរតាមហាង​បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ មានភរិយា​ជាស្ត្រីមេផ្ទះ​ និងមានកូន​៣នាក់​ (ស្រី១​ ប្រុស​២)។

នៅព្រឹកថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១នេះ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នឹងនាំយកថវិកាចំនួន​៥លានរៀល​ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

 

Related Articles

Back to top button
Close
Close