ព័ត៌មានជាភាសាខ្មែរ
-
ការបើកហួសល្បឿងកំណត់ នៅតែជាបញ្ហាប្រឈមដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ការបើកបរហួសល្បឿនកំណត់ បានក្លាយជាបញ្ហាចម្បងធំជាងគេបំផុត ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវនៅទូទាំងប្រទេស ក្នុងចំណោម បញ្ហាធំៗមួយចំនួនទៀត ដូចជាការមិនគោរពសិទ្ធិអត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ នៅក្នុងពេលធ្វើដំណើរ និងការផឹកគ្រឿងស្រវឹង ក្នុងពេលបើកបរ។
Read More » -
ឡិចស៊ីស RX300 បុកម៉ូតូដឹកឈាមគោ បែកឈាមប្រឡាក់ពេញផ្លូវ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺថ្ងៃទី៨ មករា រថយន្តមួយគ្រឿង បត់ឆ្វេងបុកម៉ូតូដឹកឈាមគោ ២ប៊ីដុង ធ្វើឲ្យអ្នកបើកម៉ូតូ ខ្ទាតចូលក្រោមរថយន្តមួយគ្រឿងទៀត ចតនៅចិញ្ចើមផ្លូវមុខធនាគារអេស៊ីលីដា ឲ្យបែកឈាមគោប្រឡាក់ពេញថ្នល់ និងរថយន្តចតស្ងៀមនោះ ស្មានតែមនុស្សស្លាប់បាត់ ស្ថិតនៅមុខធនាគារអេស៊ីលីដា តាមមហាវិថីព្រះមុនីរ៉េតកែង២១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
Read More » -
លំនៅឋានមួយខ្នងឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមករា លំនៅឋានមួយខ្នង ដែលធ្វើឡើងពីថ្ម និងឈើប្រក់ស័ង្កសី មានទទឹងប្រមាណ៤ម៉ែត្រ និងបណ្តោយជាង១០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ ជាន់លើអស់ប្រមាណ១០ភាគរយប៉ុណ្ណោះ ស្ថិតក្នុងផ្សារត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
Read More » -
យុវជនម្នាក់ជិះម៉ូតូបុកតាចាស់ម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០៧ មករា បុរសចំណាស់ម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីត្រូវ យុវជនម្នាក់ បើកម៉ូតូលឿនជ្រុកទៅបុក ខណៈរូបគាត់ ដើរឆ្លងផ្លូវ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ។
Read More » -
លួចកាច់.កម៉ូតូគេម្ចាស់ឃើញទាន់វាយទ្រមខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី៦ ខែមករា បុរសម្នាក់លួចកាច់.កយកម៉ូតូរបស់គេបានសម្រេច តែសំណាងអាក្រក់ត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកចោរៗរហូតប្រជាពលរដ្ឋ ដេញស្ទាក់ចាប់បានវាយរហូតទ្រមខ្លួន ទើបប្រគល់ជូនប៉ូលិស ស្ថិតនៅចំណុចមុខហាងឡាក់គីហ្វាតផ្ទះលេខ៦៣Eoផ្លូវ លេខ១៧២ភូមិ៤សង្កាត់ជ័យជំនះខណ្ឌដូនពេញ។
Read More » -
បើករថយន្តបុកទ្រូងផ្លូវ ក្រឡាប់បោកត្រូវរថយន្តមួយគ្រឿងទៀត
ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី០៧ ខែមករា គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយរថយន្តកាមរី បើកបុក បាក់ក្បាលរបាំងថ្មចំនួន ០១កង់ និងរបាំងថ្ម បែងចែក ទ្រូងផ្លូវ ចំនួន៣កង់ ហើយក្រឡាប់ ទៅប៉ះ រថយន្ត កូរ៉ូឡាមួយគ្រឿង ស្ថិតនៅត្រង់មហាវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា…
Read More » -
កម្ពុជាទទួលរងឥទ្ធិពលព្យុះសូណាមូរយៈពេលពីរទៅបីថ្ងៃទៀត
ភ្នំពេញ៖ ព្យុះសូណាមូ មានឥទ្ធិពលដល់កម្ពុជា រយៈពេលពីរទៅបីថ្ងៃទៀត ដោយធ្វើឲ្យផ្ទៃមេឃ មិនស្រឡះ គ្មានកម្តៅថ្ងៃ និង មានភ្លៀងធ្លាក់តិចតួចនៅតំបន់មាត់សមុទ្រ អាកាសធាតុ ចុះត្រជាក់ជាងពេលនេះបន្តិចទៀត សម្រាប់តំបន់ភ្នំ។
Read More » -
អគ្គិភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមអស់ ២ខ្នង
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៥០ នាទីរសៀលថ្ងៃទី៧ ខែមករា មានអគ្គិភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមអស់ ២ខ្នងទាំងស្រុង និងរោលខ្មៅផ្ទះថ្ម ៣ល្វែងទៀត ដែលស្ថិតនៅជាប់គ្នា ស្ថិតនៅទល់មុខមន្ទីរពេទ្យកាល់ម៉ែត ផ្ទះលេខ 5OEz ផ្លូវលេខ៧៥ កែង៨៦ ក្រុម១០៩ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ…
Read More » -
សម្ថកិច្ចបង្ក្រាបមុខសញ្ញាចោរប្លន់ ២នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី ៧មករា ២០១៣ វេលាម៉ោង ៣ទៀបភ្លឺ មានករណីបង្ករបួសស្នាម ផ្ទុះអាវុធ និងបាញ់គំរាម១គ្រាប់ បណ្តាលឲ្យបាត់ម៉ូតូ ១គ្រឿង នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងស្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
Read More » -
ឃាត់ខ្លួនជនជាតិចិនជាង ៥០នាក់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមអ៊ីនធឺណិត
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ ខែមករា កម្លាំងសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃសហ ការជាមួយនឹងសមត្ថកិច្ច មូលដ្ឋានក្រោមការដឹកនាំពីស្ថាប័នតុលាការបានធ្វើការឆែកឆេរ ទីតាំងជាច្រើនដែលបានជួលឲ្យជនបរទេសជាជនជាតិចិនស្នាក់នៅ ក្នុងខណ្ឌចំនួន៣គឺខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌទួលគោក បានឃាត់ខ្លួនក្រុមជនសង្ស័យជនជាតិចិនប្រុសជ និងស្រីទាំងជាង៥០នាក់យកមកសួរនាំពាក់ព័ន្ធទៅនឹងករណីជំរិតទារប្រាក់តាមអ៊ីនធឺណិត។
Read More »