ឡិច​ស៊ីស​ RX300 បុក​ម៉ូតូ​ដឹក​ឈាម​គោ​ បែក​ឈាម​ប្រ​ឡាក់​ពេញ​ផ្លូវ​

ភ្នំពេញ ៖ កាល​ពី​វេលាម៉ោង ៤និង​៤០នាទី​ទៀប​ភ្លឺថ្ងៃទី៨ មករា រថយន្ត​​មួយ​គ្រឿង​ ​​​បត់​ឆ្វេង​បុក​​ម៉ូតូ​ដឹក​ឈាម​គោ ២​ប៊ីដុង ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ ខ្ទាត​ចូល​ក្រោម​រថយន្តមួយ​គ្រឿង​ទៀត​​ ចត​​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ធនាគារ​អេស៊ីលីដា ​ឲ្យបែកឈាម​គោប្រឡាក់​ពេញថ្នល់ និងរថយន្ត​ចតស្ងៀមនោះ ស្មានតែមនុស្សស្លា​ប់​បាត់​ ស្ថិត​នៅមុខធនាគារ​អេស៊ីលីដា តាមមហាវិថីព្រះមុនីរ៉េត​កែង​២១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ​៧មករា ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុន​ពេល​កើត​ហេតុ​រថយន្ត​ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q 3958 បើកតាមមហាវិថីព្រះមុនីរ៉េត ពីលិច​ទៅកើត ចំណែកម៉ូតូគុបមូល ពណ៌​ទឹកប៊ិច ដឹកឈាមគោ២ប៊ីដុង ពីជ្រោយ​ចង្វារយកមកឲ្យម៉ូយ នៅ​ផ្សារដើមគ ជិះកើតទៅលិចក្នុង​ទិសដៅបញ្ច្រាសទិសគ្នា ខណៈមក​ដល់ចំណុចផ្លូវកែង រថយន្តបត់ឆ្វេង​ទៅ​បុក​ម៉ូតូដឹកឈាមគោ ធ្វើឲ្យខ្ទាត​ឈាមគោប្រឡាក់ពេញផ្លូវ និងខ្ទាត​ទៅលើរថយន្តតូយ៉ូតាមួយ​បាំងកន្លះ ពណ៌ស ចតនៅ មុខធនាគារ​អេស៊ីលីដា ចំណែកអ្នកបើកម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្តនោះ របួសបាក់​ជើងឆ្វេង។  ​

ក្រោយពេលកើតហេតុ អ្នកឃើញ​ហេតុការណ៍ឃើញ​ឈាមប្រឡាក់​ពេញផ្លូវបែបនេះ ស្មានតែជនរង​គ្រោះ​ស្លាប់បាត់បង់​ជីវិតទៅហើយ តាមពិត ឈាមប្រឡាក់នោះ ជា​ឈាម​​គោទេ ។ ជនរងគ្រោះ ត្រូវបានរថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យាបាលនៅ​គ្លីនិក​ឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ច​លើកយក​ទៅរក្សាទុក នៅខណ្ឌ ៧មករា ៕

Related Articles

Back to top button
Close
Close