សិស្សបាក់ឌុបឆ្លើយថាការ​​ប្រមូលប្រាក់ជូនលោក​​គ្រូអ្នកគ្រូជាវប្បធម៌

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ អ្នកស្រាវជ្រាវសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា លោក កែម ឡី បានឲ្យដឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១២នេះ ចំនួនសិស្ស៧៨ភាគរយបានឆ្លើយថា ពួកគេអាចចម្លងគ្នាទៅវិញទៅមកបាននៅក្នុងថ្នាក់ប្រឡង  នឹង៦៧ភាគរយបានឆ្លើយថា ពួកគេបានចំណាយប្រាក់សម្រាប់ការប្រឡងបាក់ឌុបប្រមាណជាមធ្យមចំនួន៣០ដុល្លារ ដើម្បីអាចបើកមើលវិញ្ញាសាព្រាងបាន។

លទ្ធផលបានបញ្ជាក់ថា ការអង្កេតលើសិស្សប្រឡងបាក់ឌុបចំនួន១៥៤នាក់ ជាមួយសាស្ត្រាចារ្យមួយចំនួនតូច និងជាមួយមាតា បិតាសិស្សមួយចំនួនផងបានឲ្យដឹងថា កូនសិស្ស៩២ភាគរយបានឆ្លើយថា ពួកគេជាអ្នកមានគំនិតផ្តួចផ្តើមប្រមូលប្រាក់ដោយខ្លួន ឯងដើម្បីយកទៅជូនលោកគ្រូអ្នកគ្រូ។

របាយការណ៍បានលើកឡើងថា កូនសិស្ស២៥ភាគរយបានឆ្លើយថា ការប្រឡងបាក់ឌុបនាពេលកន្លងមកមិនមានភាពយុត្តិធម៌ទេ ក្នុងខណៈដែលសិស្ស៥០ភាគរយផ្សេងទៀតថា មានភាពយុត្តិធម៌។ គួរបញ្ជាក់ថា របាយការណ៍អង្កេតលើការប្រឡងបាក់ឌុបនឹង ត្រូវគេផ្សព្វផ្សាយជាសាធារណៈចាប់ពីថ្ងៃទី២០ សីហា ២០១២ និងផ្ញើជូនក្រសួងអប់រំនៅក្នុងសប្តាហ៍ក្រោយនេះដែរ៕

Related Articles

Back to top button
Close
Close