ការប្រឡងបញ្ចប់មធ្យម​​សិក្សាទុតិយភូមិជិតមក​​ដល់ការលក់ព្រីយ៉ុង​​​កាន់តែត្រូវប៉ាន់

ដោយ៖ ហេង នាង

ភ្នំពេញ៖ការលក់ព្រីយ៉ុងបានក្លាយជាមុខរបរមួយកាក់កបគ្រាន់បើ ដោយសារការប្រឡងបញ្ចប់មធ្យម សិក្សាទុតិយភូមិថ្ងៃទី៦ សីហា ២០១២ ខិតជិតមកដល់ហើយសិស្សបាននាំគ្នាសម្រុកទៅរកទិញដើម្បី ត្រៀមសម្រាប់ការប្រឡង។

អ្នកលក់ព្រុយយ៉ុងម្នាក់ សេង អាយុ២៨ឆ្នាំបាននិយាយថា «ខ្ញុំលក់ព្រីយ៉ុង ឬកម្រងសំណួរ-ចម្លើយ នេះ ដោយសារតែឃើញគេលក់ ខ្ញុំក៏ចង់លក់នឹងគេដែរ»។លោក សេង បន្ថែមថា «សិស្សឥឡូវនេះ ងាយស្រួលណាស់ឲ្យតែព្យាយាមរៀនសូត្រ មើលសៀវភៅ ឬមើលឯសារផ្សេងៗជំនួយបន្ថែមនឹង ប្រឡងជាប់ជាមិនខាន។

លោកបានបន្តថា ប៉ុន្តែបើទិញយកទៅរំពឹងតែនឹងបើកមើលនៅពេលប្រឡងនោះលោកក៏មិនដឹងដែរ ព្រោះវាជាសិទ្ធិរបស់គេ ហើយក៏ជាការយល់ឃើញរបស់មនុស្សម្នាក់ៗដែរ។ សិស្សឥឡូវ ភាគច្រើនគឺ គេចូលចិត្តអ៊ីចឹងទៅហើយ។

សម្រាប់ការដាក់លក់ឯកសារឬកម្រងសំណួរ-ចម្លើយនេះគឺធ្វើមុនប្រឡងរយៈពេលមួយខែ។ ក្នុងមួយ ថ្ងៃលក់បានច្រើនបំផុតចាប់ពី ៥០ ច្បាប់ឡើង គឺគិតសរុបទាំងតម្លៃ ១.០០០ រៀល ១.៥០០ រៀល ២.៥០០ រៀល និង ៣.៥០០ រៀល។ ការលក់នេះវាមិនចំណេញអ្វីទេព្រោះបានតែ២០ភាគរយពីគេ ប៉ុណ្ណោះក្នុងមួយច្បាប់។

គិតៗទៅ សិស្សានុសិស្សនាពេលសព្វថ្ងៃនេះ គឺមានភាពសម្បូណ៌បែបណាស់ តាំងពីការសិក្សា ក៏ដូច ជាឯកសារ និងការស្រាវជ្រាវផ្សេងៗនោះ ក៏មានភាពងាយស្រួល និងទំនើបទៀតផង។ តែផ្ទុយទៅ វិញ ក៏មានករណីខ្លះបានធ្វើឲ្យសិស្សមួយចំនួនអសកម្មផងដែរ ដែលមកពីការរំពឹងទុករបស់គេ ចាំតែ ទិញព្រីយ៉ុង និងបើកចម្លងនៅពេលប្រឡងទៅបានហើយ មិនចាំបាច់ទៅរៀន ឬធ្វើកិច្ចការសាលា នាំ តែឈឺក្បាលចាំដល់ពេលប្រឡងគឺទិញមេរៀនគេឬចម្លងពីគេទៅវាជាការស្រាច៕

Related Articles

Back to top button
Close
Close