សម្ថ​កិច្ច​បង្ក្រាប​មុខ​សញ្ញា​ចោរ​ប្លន់​ ២​នាក់​

ភ្នំពេញ៖ កាល​ពី​ថ្ងៃទី​ ៧​មករា ២០១៣ វេលា​ម៉ោង ៣​ទៀប​ភ្លឺ មាន​ករណី​បង្ក​របួស​ស្នាម ផ្ទុះ​អាវុធ និង​បាញ់គំ​រាម​១គ្រាប់ បណ្តាល​ឲ្យ​បាត់​ម៉ូតូ ១គ្រឿង នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ស្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។

បើតាមការអះអាងរបស់ជន​រងគ្រោះ​ឈ្មោះ អ៊ុក សុវណ្ណារ៉ា ភេទប្រុស អាយុ​១៩ឆ្នាំ ដែលមានទីលំនៅនៅ​ភូមិ​ចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌ​ពោធិសែនជ័យ និងមានមុខរបរ​ជាជាង​កាត់សក់ បានប្រាប់សមត្ថកិច្ច បានឲ្យ​ដឹង​ថា មុនកើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 1BF5489 តែម្នាក់ឯង ត្រឡប់ពីចូលរួមខួបកំណើតមិត្តភក្តិ នៅជិតផ្សារដើមគរ តាមផ្លូវលេខ២៧១ បត់ចូលតាមផ្លូវម៉ៃដា ២០០៤ ពីទិស​ខាង​កើតមកលិច ក្នុងគោលបំណង​ត្រឡប់​មកផ្ទះ នៅភូមិចម្ការឪឡឹក វិញ ប៉ុន្តែខណៈដែលជនរងគ្រោះមកដល់ជញ្ជីងថ្លឹងរថយន្ត ជិតព្រលានយន្តហោះ ភ្នំពេញ ដោយផ្លូវកោង និងមានទួលកាត់ទទឹង ទើបជនរងគ្រោះ បង្អង់ល្បឿនម៉ូតូ ស្រាប់តែ​មាន​ម៉ូតូ​ជនសង្ស័យ ២គ្រឿង ជិះគ្នា៤នាក់ មកពាំងពីមុខផ្លូវ ពីមុខ១គ្រឿង ពីក្រោយ១គ្រឿង ។

ពេលនោះ ជនសង្ស័យដែលជិះម៉ូតូពាំងពីមុខម្នាក់ ដែលអង្គុយពីក្រោយ បានចុះពី​លើម៉ូតូ ដកអាវុធខ្លី អត់ស្គាល់ម៉ាក មកវាយលើជនរងគ្រោះ ចំលើចិញ្ចើមឆ្វេង បែកចេញ​ឈាម និងបាញ់ភ្ជុចដីគំរាម១គ្រាប់ ហើយជនសង្ស័យ ២នាក់ទៀត បានចុះពីលើម៉ូតូ រុញជនរងគ្រោះ ចេញពីម៉ូតូ។ ពេលនោះ ក៏ផ្អើលអ្នកនៅជិតខាង និងទាហានយាមនៅ​ក្បែរ​នោះ រត់ចេញមកមើល ទើបជនសង្ស័យ២នាក់ រត់គេចខ្លួនបាត់ នៅសល់តែ២នាក់ ត្រូវទាហានឃាត់ខ្លួន បាន ប៉ុន្តែម៉ូតូ ជនរងគ្រោះ ស្រាប់តែបាត់ មិនដឹងអ្នកណាយក​ឡើយ​។

ជនសង្ស័យទាំង២នាក៉ ដែលត្រូវឃាត់ខ្លួនបាន មាន ១. ឈ្មោះ ម៉ុង សាម៉ៃ ភេទ​ប្រុស អាយុ ២៧ឆ្នាំ មានមុខរបរជានគរបាល ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធនៈតូតាល់(ឧកញ៉ា ដួង ងៀប), ១. ឃីម សោភ័ណ្ឌ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅនៅភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានមុខរបរជានគរបាល រីឯជនសង្ស័យ២នាក់ ទៀត ដែលបានរត់គេចខ្លួនបាត់៕

pheak-074

Related Articles

Back to top button
Close
Close