ព័ត៌មានជាភាសាខ្មែរ
-
នាំសង្សារមករួមរ័ក្សលើរថយន្តត្រូវសមត្ថកិច្ចនាំមកធ្វើការអប់រំ
ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រហែល៧ព្រឹកថ្ងៃទី១១ ខែមករា បុរសម្នាក់និងនារីបម្រើការតាមភោជនីយដ្ឋានម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខនាំខ្លួនទៅសួរនាំ និងធ្វើការអប់រំក្រោយពេលប្រទះឃើញពួកគេប្រព្រឹត្តិអំពើអាសអាភាសដេក ស្រាតននលគកនៅលើរថយន្ត ស្ថិតនៅចំណុចដីឡូត៍វាលទំនេរស្ងាត់មួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
សម្ថកិច្ចបង្ហាញមុខក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៧នាក់
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ មករា ២០១៣ ក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួន៧នាក់ ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើសន្និសីទបង្ហាញមុខ ជូនដល់សាធារណៈជន ឲ្យបានស្គាល់ ស្ថិតនៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ក្រសួងព័ត៌មានប្រតិកម្មចំពោះអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករឿងលោកសម រង្ស៊ី
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែមករា លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិ បាលកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងព័ត៌មានបានបញ្ចេញប្រតិកម្មឆ្លើយតប ចំពោះការរិះគន់ របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី( Victoria Nuland ) ដែលបានថ្លែងរិះគន់ប្រទេសកម្ពុជាចំពោះករណីមិនទទួលបេក្ខភាពលោកសម រង្ស៊ី ឲ្យឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៥ ឆ្នាំ២០១៣ខាងមុខនេះ។
Read More » -
រថយន្ត ២គ្រឿងបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងស្រុង
ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមករា រថយន្ត២ គ្រឿង បើកបុកគ្នាយ៉ាង ពេញទំហឹង ខណៈដែលអ្នក បើកបរសុទ្ឋតែ ស្រវឹងទាំងសងខាង បណ្តាលឲ្យរថយន្ត ទទួលរងការ ខូច ខាតទាំងស្រុង ស្ថិតនៅត្រង់ចំណុចផ្លូវបែកជា៤ មុខហាងអត់បញ្ហា តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៦០ ក្នុង…
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១នឹង២៥នាទីយប់ថ្ងៃទី១១ខែមករា មនុស្សបីនាក់ ត្រូវរងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូពីរគ្រឿងបុក គ្នាពេញទំហឹង ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិស្លែងរលើង សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ។
Read More » -
នៅថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ នឹងកោរសក់កាន់ទុក្ខ
ភ្នំពេញ៖ អ្នកស្រី ហួន ផាណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យ បានឲ្យដឹងថា នៅថ្ងៃទី៤កុម្ភៈ ដែលជាថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ លោក ម៉ម សូណង់ដូ នឹងកោរសក់ កាន់ទុក្ខ នៅព្រៃស នៅម៉ោង ដែលគេថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ…
Read More » -
ស្រវឹងបើករថយន្តបុកបង្គោលស្លាកឈ្មោះ
ភ្នំពេញ៖ កាលពីវេលាម៉ោង ២និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី១១ ខែមករា បុរសម្នាក់ស្រវឹងបើករថយន្តទៅបុកបង្គោលស្លាកឈ្មោះផ្លូវ នៅចំណុចមហាវិថី ព្រះមុនីវង្សកែង២៥២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយពីបង្ក ដោយអ្នកបើកបរស្រវឹងខ្លាំងពេក ក៏ដេកលក់ក្នុងរថយន្តនោះតែម្តង។
Read More » -
ជិះម៉ូតូទៅបុកម៉ូតូកង់បីសំណាងគ្មានអ្នករងរបួស
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី១០ ខែមករា ម៉ូតូគ្រឿង បើកក្នុងល្បឿនជ្រុលទៅបុកជាមួយនិងម៉ូតូរ៉ឺម៉កកង់បីពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់កង់មុខខ្ទាត ចេញពីម៉ូតូរងការខូចខាតទាំងស្រុង ចំណែកម្ចាស់ម៉ូតូមិនមានរងរបួសទេ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
Read More » -
ដេញចាប់ចោរឆក់ផ្អើលខណ្ឌចំការមន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង ២០ នាទីយប់ថ្ងៃទី១០ ខែមករាភាពភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន ក្នុងខណៈដែលកងកម្លាំងព្រហ្មទណ្ឌ ខណ្ឌចំការមន សហការជាមួយនិងប៉ូលិសមូលដ្ឋាន ដេញឡោព័ទ្ធចាប់ក្រុមចោរ ដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ។
Read More » -
គូរស្នេហ៍មួយគូរត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង២០ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមករា គូរស្នេហ៍មួយគូរត្រូវរថយន្តបុកពេញទំហឹង ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នាក្នុងទិសដៅច្រាសទិសជាមួយរថយន្ត បង្កហេតុបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ថិតតាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
Read More »