ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​កង់​បី​សំ​ណាង​គ្មា​ន​អ្នក​រង​របួស​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២ និង ៣០ នាទី​យប់​ថ្ងៃទី​១០ ខែមករា​ ម៉ូតូ​​គ្រឿង បើក​ក្នុង​ល្បឿន​ជ្រុល​ទៅ​បុក​ជាមួយនិង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​ ​បណ្តាល​ឲ្យម៉ូតូ​​​ដាច់​កង់​មុខ​ខ្ទាត​ ចេញពី​ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង ចំណែក​ម្ចាស់​ម៉ូតូ​មិន​មាន​រង​របួស​ទេ​ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​មនុស្ស​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ផ្លូវកែង​ព្រះសីហនុ ក៏បាន​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​​​បណ្តាល ​ឲ្យ​ម៉ូតូ​សេ ១២៥ កង់​មុខ​ខ្ទាត​ចេញពី​ខ្លួន​ម៉ូតូ ហើយ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​តែម្តង ចំណែកឯ​ម៉ូតូ​កង់​បី​វិញ​មិនត្រូវ​រង​ការខូចខាត​អ្វី​ទេ ។

បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រ៉ឺម៉ក​កង់​បី​មិនបាន​ទាមទារ​សំណង​អ្វី​ពី​ ភាគី​ម៉ូតូ​សេ ១២៥ ឡើយ​ដោយសារតែ​ឃើញ​ភាគី​ម៉ូតូ​ត្រូវ​រង​ការខូចខាត​ ដោយ​ភាគី​ទាំងពីរ​បានសម្រេច​អូស​យក​ម៉ូតូ​ទៅ​ជូ​ស​ជុល​រៀងៗ​ខ្លួន ៕

ដោយ៖ ហេង នាង​

1498_DSC08937

1498_DSC08935

Related Articles

Back to top button
Close
Close