ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១​នឹង​២៥​នាទី​យប់​ថ្ងៃទី​១១​ខែមករា​​​ មនុស្ស​បីនាក់ ត្រូវ​រងរបួស​ធ្ងន់​ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុក ​គ្នា​ពេញទំហឹង ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០០៤​ ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឺ​ក​ថ្លា ខណ្ឌ​សែន​សុខ​​។

ប្រភព​ព័ត៌មាន​ពី​ក្នលែងកើត​ហេតុ​​បាន​ឲ្យ​ដឹងថា ​ម៉ូតូ​ពីរ​គ្រឿង​ដែល​បុក​គ្នា​ខាងលើនេះ​មួយគ្រឿង​ម៉ាក ស្មាស ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ជុំ សុវណ្ណារ៉ា អាយុ​២៩​ឆ្នាំ ម្នាក់ទៀត​ជិះ​ពីក្រោយ​ឈ្មោះ​ជុំ តារា អាយុ​២៥​ឆ្នាំ​ទាំង​២​នាក់​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ ​សែន​ជ័យ​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០១២​បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​ដោយសារ​រូបគេ​បាន​រងរបួស​ ធ្ងន់ ។

​​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ពីរ​នាក់​ជិះ​ស្មាស់​ឌុប​គ្នា​យ៉ាង​លឿន​ តាម​បណ្តោយ​ផ្លូវ ណត​ប្រ៊ី​ត​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៍​ខ្មៅ ស៊េរី​២០១២​មួយគ្រឿង​ទៀត​បើក​ដោយ​បុរស​ម្នាក់ តាមផ្លូវ​២០០៤​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង​ តែម្តង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​រងរបួស​ធ្ងន់​ស្រាល ។ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការគ្នា​ជាមួយនិង​នគរបាល​ ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចុះមក​អន្តរាគមន៍​វាស់វែង​នាំយក​ម៉ូតូ​ទាំងពីរ​គ្រឿង​ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

ដោយ៖ ហេង នាង​

1495_DSC09032

1495_DSC09024

Related Articles

Back to top button
Close
Close