គូរ​ស្នេហ៍​មួយ​គូរ​ត្រូវ​រថ​យន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២០ និង ៣០​នាទី​យប់ ថ្ងៃទី​១០ ខែមករា គូរ​ស្នេហ៍​មួយគូរ​ត្រូវ​រថយន្តបុក​ពេញទំហឹង​ ខណៈ​​ពួកគេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ច្រាសទិស​ជាមួយ​រថយន្ត​ បង្កហេតុ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​​ ​ស្ថិត​តាម​បណ្តោយ​ផ្លូវ ព្រះ​មុនី​រ៉េត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​គូរ​ស្នេហ៍​មួយគូរ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាកវ៉េវ ពណ៌​ខ្មៅ ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើកបរ​បញ្ច្រាសទិស​គ្នា ក៏​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​គូរ​ស្នេហ៍​មួយគូរ​នោះ​ដួល​បោក​ខ្លួន​ទៅ​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​មក​ចុះមក​អន្តរាគមន៍​ជួយសង្គ្រោះ​ អ្នករងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​ នៅ​ទី​ស្នាក់​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ដើម្បី​រក​ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ ទៅវិញ ៕​

ដោយ៖ ហេង នាង​

1500_DSC08916

1500_DSC08911

Related Articles

Back to top button
Close
Close