រថ​យន្ត​ ២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមករា​ រថយន្ត២​ គ្រឿង បើកបុកគ្នាយ៉ាង ពេញទំហឹង ខណៈដែលអ្នក បើកបរសុទ្ឋតែ ស្រវឹងទាំងសងខាង​ បណ្តាលឲ្យរថយន្ត ទទួលរងការ ខូច ខាតទាំងស្រុង ស្ថិត​នៅត្រង់ចំណុចផ្លូវបែកជា៤ មុខហាងអត់បញ្ហា តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៦០ ក្នុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ​ចំការមន។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកលុច្ស​ស៊ីស RX300 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ តាមបណ្តោយ ផ្លូវលេខ៣៦០ ក្នុងទិស​ដៅ​ពីកើតទៅលិច ក៏ទៅបុកចំមួយ ចំហៀងខាងឆ្វេង រថយន្តកូរ៉ូឡា ស៊េរី៩៥ ពណ៌ស្ករ បើកបរដោយបុរស រួមជាមួយស្រ្តីម្នាក់ ដែលកំពុងធ្វើ ចរាចរណ៍តាម បណ្តោយផ្លូវ​លេខ​ ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង។

​នៅពេលដែលរថយន្តលុច្សស៊ីសបុ ករថយន្តកូរ៉ូឡាហើយនោះ រថយន្តលុច្សស៊ីសបាន​វិល១ជុំ ទៅធ្លាក់ក្បែរលូ បណ្តាលឲ្យដាច់កង់ក្រោយខាងស្តាំ ។ ចំណែករថយន្ត​កូរ៉ូឡា​បាន​ ខ្ទាតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបុរសដែល ជាអ្នកបើកបររងរបួស បែកក្បាល ។ចំពោះរថយន្តទាំង២គ្រឿងបានរងការខូចខាតស្ទើទាំងស្រុង។

ក្រោយពីកើតហេតុ នគរបាលបានចុះទៅវាស់វែងរួច នាំយករថយន្តទាំង២គ្រឿងទៅរក្សា​ ទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

Hong-0118

Hong-0119

Related Articles

Back to top button
Close
Close