សម្ថ​កិច្ច​បង្ហាញ​មុខ​ក្រុម​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​៧​នាក់

ភ្នំ​ពេញ​៖ កាល​ពី​រសៀលថ្ងៃទី១០​ មករា ​២០១៣ ក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួន៧នាក់ ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើសន្និសីទបង្ហាញមុខ ជូនដល់សាធារណៈជន ឲ្យបានស្គាល់ ​ស្ថិតនៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ។

លោក ប៊ន សំអាត បានមានប្រសាសន៍ថា ជនសង្ស័យដែលឃាត់ខ្លួន បាននោះមាន៧នាក់ ទី១ ឈ្មោះ អ៊ុំ វន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាសិស្ស រស់នៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ អ៊ូច សុខអនន្ទ ភេទប្រុស អាយុ១៧ឆ្នាំជាសិស្ស រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ ហេង សេង ហៅ អាហ៊ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជា អ្នកទិញ លក់រថយន្ត(ជាមេខ្លោង) ទី៤ ឈ្មោះ ហេង ស៊ីម ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជា យោធានៅខេត្ត កំពង់ស្ពឺ ទី៥ឈ្មោះ គង់ លីហ្សា ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរ លក់ប្រហិត ចៀន ទី៦ឈ្មោះ សុវណ្ណ សិទ្ធិការ្យ ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំងបីស្នាក់នៅ ផ្ទះជួលលេខ២២៧ ផ្លូវលេខ១៣៨ ក្រុមទី៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងទី៧ ឈ្មោះ អ៊ុក ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្សរស់នៅ ផ្ទះលេខ៥៥១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បន្ទាប់ពីធ្វើការឆែកឆេររួច សមត្ថកិច្ច បានដកហូតបាន វត្ថុតាង រួមមាន កញ្ឆាក្រៀមមួយ កពា្ចប់តូច និងរុក្ខជាតិ ក្រៀមមួយ កញ្ចប់តូច ទូរស័ព្ទដៃចំនួន៤គ្រឿង លិខិតឆ្លងដែន សញ្ជាតិខ្មែរ ចំនួន២សន្លឹក កុំព្យូទ័រ១អាយឌី១ នាឡិការ ៧គ្រឿង ម៉ូតូធំ ចំនួនពីរគ្រឿង១ម៉ាក yamaha XT ពណ៌ខៀវពាក់ ស្លាកលេខ ភ-1455 ភព១ និងមួយគ្រឿងទៀត ម៉ាក YAMAHA R6 ពណ៌ខៀវគ្មាន ស្លាកលេខ និងអាវុធខ្លីមួយដើមម៉ាក PRAHA ដែលជនសង្ស័យ លាក់ទុកដោយខុសច្បាប់ និងឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

លោកអធិការ បានបន្តទៀតថា ជនសង្ស័យទាំងអស់នេះឃាត់ខ្លួនបាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ដោយឃាត់ខ្លួន បានជាបន្តបន្ទាប់ ដោយមុន ដំបូងកម្លាំងនគរបាល របស់លោកដើរល្បាត នៅក្នុងមូលដ្ឋាន ម្តុំថ្នល់រថយន្តភូមិអង្គ សង្កាត់ចោមចៅ ក៏បានប្រទះឃើញជនសង្ស័យពីនាក់ ជិះមួយគ្រឿង គ្មានសម្ភារៈគ្រប់គ្រាន់ សង្ស័យក៏ឃាត់សួរនាំ ហើយធ្វើការឆែកឆេរ ក៏ប្រទះឃើញម្ស៉ៅក្រាម ពណ៌សចំនួន១កញ្ចប់ រួចក៏នាំមកសាកសួរទើបដឹងថា មេជួញដូររស់ នៅទួលគោក នគរបាលក៏បានបង្កើត ក្រុមប្រតិបត្តិការ ចំរុះដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង សៀង សុខ ចុះទៅឆែកឆេរ ផ្ទះជួលជនសង្ស័យនៅ ខណ្ឌទួលគោក ក៏បានដកហូតបានវត្ថុតាងជាច្រើនទៀត៕

ដោយ៖ ហេង នាង​

Hong-0116

Hong-0115

Hong-0117

Related Articles

Back to top button
Close
Close